ពេទ្យសត្វទាញប៉ារ៉ាស៊ីតចេញពីត្រចៀក និងករបស់កូនឆ្មាមួយក្បាលដ៏គួរឲ្យញញើត (មានវីដេអូ)

វីដេអូដ៏គួរឲ្យញញើតមួយបានបង្ហាញពី សកម្មភាពរបស់ពេទ្យសត្វម្នាក់កំពុងទាញប៉ារ៉ាស៊ីតចេញពីត្រចៀក និងក របស់កូនឆ្មាមួយក្បាល។

ពេទ្យសត្វខាងលើបានឲ្យដឹងថា កូនឆ្មាដែលត្រូវគេបោះបង់ចោលមួយក្បាលនេះ ហាក់បីដូចជាឈឺនឹងរបួសដែលបង្កឡើងដោយប៉ារ៉ាស៊ីតទាំងនោះខ្លាំងណាស់ ទើបលោកសម្រេចចិត្តជួយសង្គ្រោះវាតែម្ដងទៅ។

វីដេអូនេះត្រូវបានថតនៅពេទ្យសត្វមួយកន្លែងក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក និងត្រូវបានគេបង្ហោះចូលទៅក្នុងគេហទំព័រ YouTube កាលពីពេលថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា ប៉ារ៉ាស៊ីត គឺជាពពួកសត្វល្អិត ឬមេរោគ ដែលអាចមានជីវិតបានអាស្រ័យលើគេសម្រាប់រស់ ដូចជារស់នៅក្នុងស្បែករបស់សត្វពាហនៈជាដើម។ ជាទូទៅ​ ប៉ារ៉ាស៊ីតជាប្រភេទសត្វចង្រៃដែលអាចបង្កហានិភ័យខ្ពស់នៅត្រង់កន្លែងណាដែលវាបានរស់នៅ៕

សូមទស្សនាវីដេអូខាងក្រោម៖

ដោយ៖ ប៊ុនឃាំង

Loading...