ពេលដែលប្រើហិង្សាលើក្មេងអាយុ៤ឆ្នាំ គ្មានការគិតពិចារណា

ខេត្តបាត់ដំបង ៖កុមារីម្នាក់ដែលទើបតែមានអាយុ៤ឆ្នាំ បានរងរបួសនៅត្រង់ក្រោមភ្នែក រហូតដល់គុម្ពត្រចៀក ខណៈដែលក្មេងស្រីរូបនេះកំពុងតែលេងនៅលើពុំនូកខ្សាច់ ស្ថិតនៅភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដំបង ក៏ត្រូវជនសង្ស័យដែលគេបានស្គាល់ថា ជាអភិបាលរងក្រុងបាត់ដំបងយកបន្ទះក្ដារគប់ទៅលើផ្ទៃមុខរបស់នាងតែម្ដងបណ្តាលឲ្យមានស្លាកស្នាម។ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ មកម្ល៉េះ ប៉ុន្តែសំណុំរឿងនេះត្រូវបានសមត្ថកិច្ចចូលរួមសមគំនិតជាមួយលោកអភិបាលរងក្រុងមិនចាត់ការឡើយ។បើទោះជាអាណាព្យាបាលក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការនគរបាលក្រុងរួចហើយក្ដី។ប្រភពព័ត៌មានពីអាណាព្យាបាលក្មេងស្រីរងគ្រោះបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺកូនរបស់ខ្លួនឈ្មោះ និល ឡូងអី អាយុ៤ឆ្នាំ បានទៅលេងលើពំនូកដីខ្សាច់ជាមួយកុមារាម្នាក់ជាកូនប្រុសរបស់លោក លោក ឌី ពៅ អភិបាលរងក្រុងបាត់ដំបង តែក្រោយមកស្រាប់តែគេឮសំឡេងកូនស្រីរបស់គាត់យំស្រែកយ៉ាងខ្លាំងក៏បានរត់ទៅមើលឃើញកូនស្រីរបស់គាត់មានស្នាមរបួសក្រោមភ្នែកឆ្វេង មកដល់ត្រចៀកខាងឆ្វេងដួលនៅលើដីខ្សាច់ ហើយបុរសដែលត្រូវជាឪពុកបានសួរកូនស្រីថា អ្នកណាវាយឯង នាងបានឆ្លើយថា “អ៊ំ ពៅ ប៉ាអាតាក់ បានយកបន្ទះក្ដារគប់ទៅលើផ្ទៃមុខ”។ គាត់ក៏សួរកូនគាត់ថា មានរឿងអី កូនស្រីឆ្លើយទាំងយំថា អត់ដឹងអីទេ គឺគ្មានរឿងអ្វីទាំងអស់ បន្ទាប់មក គាត់បានដឹកកូនទៅមន្ទីរពេទ្យឯកជន ហួត សុគុណ តែម្ដង ដើម្បីព្យាបាលព្រមទាំងបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានផងដែរ ដើម្បីឲ្យជួយរកយុត្តិធម៌។ពាក់ព័ន្ធនឹងករណីហិង្សាទៅលើកុមារីដ៏តូចនេះដែរ សារព័ត៌មានកំណើថ្មីបានព្យាយាមទំនាក់ទំនងតាមរយៈទូរស័ព្ទទៅលោក អភិបាលរងក្រុងដែរ ដើម្បីសុំការបំភ្លឺ ប៉ុន្តែខ្សែទូរស័ព្ទត្រូវបានចុចបិទនៅពេលដែលតេចូល។
ក្រោយពេលកើតហេតុ គឺភាគីបង្កបានព្យាយាមសុំឲ្យប៉ូលិសជួយសម្របសម្រួល ដើម្បីឲ្យជនរងគ្រោះដកពាក្យបណ្ដឹង ហើយក៏ព្យាយាមលាក់ពីបណ្ដាអ្នកសារព័ត៌មានផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏លាក់មិនងាយជិតដែរដោយពេលនេះគេមិនទាន់ដឹងថាតើក្រុមគ្រួសារក្មេងរងគ្រោះព្រមដក ពាក្យបណ្ដឹងតាមការលួងលោមរបស់សមត្ថកិច្ចក្រុងដែរឬយ៉ាងណានោះឡើយ៕

IMG-32

IMG-31

Loading...

Leave a Reply

Your email address will not be published. Required fields are marked *