ពេល​ម្តាយ​មិន​នៅ​ លប​កាប់​កូនស្រី​របួសធ្ងន់​ ពេល​លង់​ក្នុង​ដំណេក​

​ខេត្តកំពង់ចាម​ ៖​ ក្មេង​ស្រី​អាយុ​ ១៥​ឆ្នាំ​ ត្រូវ​ជន​មិន​ស្គាល់​មុខ​ លួច​កាប់​ប្រហារ​ប៉ង​សម្លាប់​ ពេល​កំពុង​ដេក​លង់លក់​ ជាមួយ​ប្អូនស្រី​ បណ្តាល​ឲ្យ​របួសធ្ងន់​ ត្រូវ​បាន​សាច់ញាតិ​ បញ្ជូន​មក​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ កាលពី​វេលា​ម៉ោង​ ១០​និង​ ២០​ នាទី​យប់​ ថ្ងៃ​ទី​៣​ ខែមីនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​វត្ត​ចាស់​ ឃុំ​បឹង​ណាយ​ ស្រុក​ព្រៃឈរ​ ពេល​ដែល​ម្តាយ​ ជាប់រវល់​ ទៅ​ចូលរួម​ពិធី​ កាត់​ចំណងដៃ​កូនស្រី​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​ទុក​ឲ្យ​កូនស្រី​ ២​នាក់​ ដេកចាំ​ផ្ទះ​។

 

​ ស្ត្រី​ឈ្មោះ​ ហ៊ុន​ ទៀង​ អាយុ​ ៤៣​ឆ្នាំ​ រួម​ជាមួយ​កូនស្រី​ កូនប្រសារ​ប្រុស​ ព្រមទាំង​ក្រុម​សាច់ញាតិ​ជា​ច្រើន​ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ ចេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​កាត់​ចំណងដៃ​ដោយ​បាន​ទុក​កូនស្រី​ ឈ្មោះ​ ប៊ុ​ន​ សុខ​នៅ​ អាយុ​ ១៥​ឆ្នាំ​ និង​កូនស្រី​ អាយុ​ ១០​ឆ្នាំ​ ម្នាក់​ទៀត​ឲ្យ​នៅ​ដេកចាំ​ផ្ទះ​ឈើ​ ទំហំ​ ៤​គុណ​៥​ ម៉ែត្រ​។​ មុន​ពេលដេក​ កូនស្រី​បង​បាន​ចុច​មើល​វី​ដេ​អូ​រឿង​ថៃ​ នៅ​យប់​ថ្ងៃ​ទី​៣​ ខែមីនា​ បន្ទាប់​មក​ក៏​បាន​ បិទទ្វារ​ផ្ទះ​យ៉ាង​ត្រឹមត្រូវ​ រួច​ប្រាស​ខ្លួន​ដេក​ទាំង​ ២​នាក់​តែ​ម្តង​ ។

 

​ លុះដល់​វេលា​ម៉ោង​ ១០​និង​២០​ នាទី​យប់​ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​ បាន​មក​ធាក់​ទ្វារ​ទម្លាយ​ ចូល​ទៅ​លើ​ផ្ទះ​ឈើ​ បើក​មុង​ទាញ​វត្ថុ​រឹង​ មានមុខ​មុត​ កាប់​ប្រហារ​ លើ​កូនស្រី​បង​ ត្រូវ​ចំនួន​ ៣​កន្លែង​ ក្នុង​នោះ​មាន​ ក្បាល​ផ្នែក​ខាងស្តាំ​ ២​កន្លែង​ និង​ច​ញ្ចើ​ម​ឆ្វេង​ ១​កន្លែង​ ដោយ​មាន​ឈាម​ហូរ​ ស្រោច​ពេញ​ខ្លួនប្រាណ​ រួច​ក្មេង​ស្រី​រង​គ្រោះ​ ក៏​ស្រែកហៅ​ ឲ្យ​គេឯង​ជួយ​ ទើប​ឃាត​កដៃ​ឆៅ​ បាន​រត់​ចុះពីលើផ្ទះ​ រត់គេច​ខ្លួន​យ៉ាង​ប្រញាប់​ ដោយ​យក​វត្ថុ​តាង​ ទៅ​ជាមួយ​ផង​ដែរ​ ។​

 

ជំហាន​ដំបូង​ សមត្ថកិច្ច​ បាន​ដាក់​ការ​សង្ស័យ​ថា​ ករណី​នេះ​អាច​ផ្តើម​ចេញ​ ពី​គំនុំ​ណាមួយ​ រវាង​គ្រួសារ​រង​គ្រោះ​ ជាមួយ​អ្នក​ជិតខាង​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *