ព័ត៌មានបន្ថែមទាក់ទងលិចទូកដរកោះកែវ ស្រុកល្វាឯម

ខេត្តកណ្តាល៖ សមត្ថកិច្ចបានបញ្ជាក់ព័ត៌មានបន្ថែមទាក់ទងការលិចទូកដរនៅកំពង់ដរកោះកែវ ស្រុកល្វាឯម ។ អ្នកដំណើសរុប៨នាក់ ហើយក្រោយកើតហេតុ មនុស្ស៦នាក់បានហែលឡើងច្រាំងរួចផុតពីគ្រោះថ្នាក់ រីឯ២នាក់ទៀត ក្នុងនោះ មានកុមារអាយុ២ឆ្នាំម្នាក់នៅបាត់ខ្លួន ។

សមត្ថកិច្ចបានបញ្ជាក់នៅក្នុងរបាយការណ៍ថា៖ ‎ករណី‬ លិចទូកដរ កើតហេតុវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចកំពង់ចម្លង (កោះកែវ ជ្រោយដង) ស្ថិតនៅភូមិកោះកែវក្រោមឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

អ្នករងគ្រោះឈ្មោះ ១.ឈឺន កូ ភេទប្រុស អាយុ ៦១ ឆ្នាំ ជាតិ ខ្មែរមុខរបរកសិករ (សាកសពរកឃើញ) ២. គីណា យូសៀក ភេទស្រី អាយុ ២ឆ្នាំ រស់នៅក្នុងបន្ទុក ទីលំនៅសព្វថ្ងៃភូមិកោះកែវក្រោម ឃុំកោះវ ស្រុកល្វាឯម ខេត្តកណ្តាល ស្លាប់ រកសពមិនទាន់ឃើញ ។

ម្ចាស់ទូកដរឈ្មោះ ស៊ុន ថៃ ភេទប្រុស អាយុ៦៨ ទីលំនៅសព្វថ្ងៃភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល អ្នកបើកបរទូកឈ្មោះ ស៊ុន គីមលី ភេទប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល គេចខ្លួន ។

សម្ភារៈដែលបាត់បង់៖
១. ម៉ូតូC១២៥ ស៊េរី ២០១៥ ចំនួន ១គ្រឿង

២.ម៉ូតូC១២៥ស៊េរី២០១២. ចំនួន១គ្រឿង។

៣.ម៉ូតូ គុបជ្រុង C៩០១គ្រឿង។

៤.ម៉ូតូC១២៥ស៊េរី ២០១៣ ចំនួន១គ្រឿង

៥. ប្រាក់ ៧០០ដុល្លារ និងប្រាក់ ៥២០០០០រៀល និងឯកសារមួយចំនួន និងទូរស័ព្ទ៥គ្រឿង ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ ទូកចម្លងកោះកែវ ជ្រោយដង បានដឹកអ្នកដំណើរពីចំណុចកំពង់ កោះកែវ ឆ្លងទន្លេទៅ ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលមានអ្នកធ្វើដំណើរសរុប៨នាក់ ក្នុងនោះស្រី៦នាក់ រៀបចេញដំណើរ មេឃ ងងិត រលឹមតិចៗ ហើយទូកថយចេញពីខាងច្រាំងបានប្រហែល៣០ម៉ែត្រ ស្រាប់តែធ្លាក់ភ្លៀងខ្យល់ខ្លាំងបក់ មកដល់ បង្កឲ្យមានរលកធំៗ បោកបក់មកលើទូក ក្នុងពេលនោះ ក្រឡាប់លិចតែម្តង ។

ប្រភពបន្តថា ភ្លាមនោះអ្នកដំណើរបានហែលរួចខ្លួចំនួន០៦នាក់ ប្រុស២នាក់ ស្រី៤នាក់ ហើយនៅបាត់ខ្លួន២នាក់ ក្នុងនោះរកឃើញសាកសពម្នាក់ នៅសល់១នាក់ទៀត គឺក្មេងស្រីអាយុ២ឆ្នាំ សមត្ថកិច្ចកំពុងតាមរកបន្ត ៕

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *