ព័ត៌មាន​កំពូល​ទាំង​១០​ នៃ​អាស៊ី​អាគ្នេយ៍​២០១៤​ នឹង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣១​ធ្នូ​នេះ​

​ភ្នំពេញ​៖​ ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៤​ ព័ត៌មាន​កំពូល​ទាំង​១០​ នៃ​អាស៊ី​អាគ្នេយ៍​២០១៤​ ដែល​សហការ​វាយតម្លៃ​ជ្រើសរើស​ដោយ​វិទ្យុ​អន្តរ​ជាតិចិន​ និង​ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​សំខាន់ៗ​នៃ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ នឹង​ចេញផ្សាយ​នៅ​ ថ្ងៃ​ទី​៣១​ខែធ្នូ​ ឆ្នាំ​២០១៤​នេះ​ហើយ​។​

​កម្មវិធី​វាយតម្លៃ​“​ព័ត៌មាន​កំពូល​ទាំ​១០​នៃ​អាស៊ី​អាគ្នេយ៍​ ២០១៤”​នេះ​ ផ្តើម​បង្កើត​ឡើង​ដោយ​វិទ្យុ​អន្តរ​ជាតិចិន​ ដែល​បាន​អញ្ជើញ​ប្រ​ ព័ន្ធ​ផ្សព្វផ្សាយ​សំខាន់ៗ​ នៃ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​រួម​គ្នា​វាយ​ តម្លៃ​ជ្រើសរើស​ ។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ដែល​ចូលរួម​មាន​ដូច​ជា​ ៖​ កាសែត​ “Guo​ Ji​ Ri​ Bao”​ ឥណ្ឌូ​ណេ​ស៊ី​ ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​ម៉ា​ឡេ​ស៊ី​ (BERNAMA)​ វិទ្យុ​ និង​ទូរទស្សន៍​ ម៉ា​ឡេ​ស៊ី​(RTM)​ គេហទំព័រ​ចាវ​ប៉ាវ​សិង្ហ​បុរី​ (zaobao.com)​ ទី​ភ្នា​ក់​ ងារ​ព័ត៌មាន​ជាតិ​ឡាវ​ (Pathet​ Lao​ News​ Agency)​ វិទ្យុជាតិ​ឡាវ​ (LNR)​ វិទ្យុផ្សាយសំឡេង​សាកលវិទ្យាល័យ​Chulalongkorn​ ស្ថានីយ​ ទូរទស្សន៍​វៀតណាម​ (VTC)​ ស្ថានីយវិទ្យុផ្សាយសំឡេង​ និង​ទូរ​ ទស្សន៍​ Quang​ Ninh​ វៀតណាម​ (QTV)​ គេហទំព័​សហព័ន្ធ​កា​តូ​ល​ ហ្វី​លី​ពី​ន​ (CBCP)​ វិទ្យុជាតិ​កម្ពុជា​ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ (AKP)​ ,​ Asian​ Fame​ Media​ Group​ ភូមា​ កាសែត​ប្រចាំ​ស​ប្តា​ហ៍​ Hot​ News​ Journal​ ភូមា​ កាសែត​ប្រចាំ​ស​ប្តា​ហ៍​ Venus​ News​ Weekly​ភូមា​ កាសែត​Union​ Daily​ ភូមា​ Mizzima​ Media​ Group​ ភូមា​ និង​វិទ្យុ​FM​ CHerry​ភូមា​។​

​ពេលវេលា​រៀប​តាម​លំដាប់លំដោយ​នៃ​ព័ត៌មាន​កំពូល​ទាំង​១០​នេះ​ គឺ​១-​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​ និង​យន្តហោះ​បាត់​ការ​ទាក់ទង​ របស់​ម៉ា​ឡេ​ស៊ី​នាំ​ឱ្យ​ពិភពលោក​មាន​ភាព​រំជើបរំជួល​ ។​ ២-​កិច្ចប្រជុំ​ ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក​-​អាស៊ាន​ លើក​ដំបូង​បាន​ប្រារព្ធ​ ឡើង​នៅ​កោះ​ហា​វ៉ៃ​ ។​ ៣-​ប្រទេស​វៀតណាម​បោះបង់​សិទ្ធិ​រៀបចំ​ ការ​ប្រកួត​កីឡា​អាស៊ី​ឆ្នាំ​ ២០១៩​ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ទទួល​ធ្វើ​ជា​ ម្ចាស់ផ្ទះ​ ។​ ៤-​សហរដ្ឋអាមេរិក​ និង​ប្រទេស​ហ្វី​លី​ពី​ន​ចុះហត្ថលេខា​ លើ​ “​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​កិច្ចការ​ ពារ​”​ ។​ ៥-​យោធា​ថៃ​ធ្វើ​រដ្ឋប្រហារ​ទទួល​គ្រប់គ្រង​រដ្ឋអំណាច​ ។​ ៦-​ឯកឧត្តម​ ចូ​កូ​ វី​ដូ​ដូ​ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ ឥណ្ឌូ​ណេ​ស៊ី​ ។​ ៧-​ប្រទេស​ចិន​លើក​ឡើង​នូវ​ “​ទស្សនៈ​គន្លង​ពីរ​”​ សម្រាប់​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​៨-​ប្រទេស​អាស៊ាន​ ទាំង​១០​នឹង​ក្លាយជា​ប្រទេស​ផ្តួចផ្តើម​ នៃ​ការ​បង្កើត​ធនាគារ​វិនិយោគ​ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ។​ ៩-​ការ​បោះ​ឆ្នោត​សកល​របស់​ប្រទេស​ មី​យ៉ា​ន់​ម៉ា​នៅ​ឆ្នាំ​ក្រោយ​នឹង​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ និង​ ១០-​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍​នាំ​គ្នា​បង្ការ​យ៉ាង​តឹងរ៉ឹង​ ដើម្បី​ កុំឱ្យ​កម្លាំង​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​កាន់តែ​រាលដាល​ថែម​ទៀត​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *