ព្រមរួមភេទ ដល់ចុងក្រោយ ខាងប្រុសក្លាយជាអ្នកទោសសេ្នហា

ខេត្តបាត់ដំបង ​៖ ​បុរស​ម្នាក់​ បាន​ធ្លាក់​ខ្លួន​ទៅ​ក្នុង​អន្លង់​ស្នេហា​យ៉ាង​ស្មោះស្ម័គ្រ ទីបំផុត​បាន​ក្លាយ​​ខ្លួន​ទៅ​ជា​អ្នកទោស​ស្នេហា​ទៅវិញ ដោយសារតែ​ម្តាយ​ខាង​ស្រី​ប្តឹង ព្រមទាំង​​​ចោទ​ប្រកាន់​ថា យុវជន​រូប​នេះ ​បាន​ផ្ញើ​សកម្មភាព​ល្បួង និង​រួមភេទ​ជាមួយ​កូនស្រី​របស់​គាត់​ដែល​ជា​អនីតិជន និង​មាន​អាយុ​ក្រោម ១៥ ឆ្នាំ ជាច្រើនលើក ច្រើនសាកន្លងមកនោះ ។

ពាក្យ​បណ្តឹង​ពី​ស្ត្រី​ម្នាក់​ឈ្មោះ លឿន សំ​អូន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​កណ្តោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ប្តឹង​ទៅលើ​យុវជន​ម្នាក់​ឈ្មោះ អេ​ន ចិន អាយុ​២១​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន ដែល​បាន​រំលោភ​កូនស្រី​របស់គាត់​ដែល​មានឈ្មោះ ខ ស ណ អាយុ​១៤​ឆ្នាំ​ រហូត​បានសម្រេច​ចំនួន​៨​លើក ​ ទើប​ធ្លាយ​អាថ៌កំបាំងនាពេលចុងក្រោយនេះ ។

សមត្ថកិច្ច ក្រោយពី​ទទួល​បាន​ពាក្យបណ្តឹង​នេះ​រួចមក នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១ និង ៣០ នាទី រសៀល នគរបាល​ស្រុក​សំពៅ​លូន​ បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​នៅត្រង់ចំណុច​ស្នាក់នៅ​បណ្ដោះអាសន្ន​ខាងលើ ដើម្បី​នាំយកមក​សាកសួរ​នៅ​អធិការដ្ឋាន ជុំវិញ​ការចោទប្រកាន់​ទាំងនេះតែម្តង។

អ្នកទោស​ស្នេហា​រូបនេះ បាន​រៀបរាប់ថា ការ​រួមភេទ​ជាមួយគ្នានេះ​បានធ្វើ​ឡើង​ដោយ​គ្មាន​ការបង្ខិតបង្ខំ​ពី​ភាគី​ខាង​ណាមួយ​នោះឡើយ ដោយសារ​តែមាន​ការព្រម​ព្រៀង​ទាំងសងខាង ហើយ​ដើមចម​នៃ​ការ​ទំនាក់ទំនង​នេះ គឺ​រូប​ខ្លួន​គឺជា​ជាង​ជួសជុល​រថយន្ត ដោយបាន​ស្នាក់នៅ​កន្លែងធ្វើការ ឯ​នារី​រងគ្រោះ​គឺជា​អ្នករត់​តុ ក្នុង​អាហារដ្ឋាន​មួយ​កន្លែង​នៅ​ជាប់​នឹង​រោង​ជាង​នោះ ទើប​នៅពេល​យប់​ចប់​ពី​ការងារ​រៀងៗ​ខ្លួន គឺ​នាង​តែងតែ​មក​អង្គុយលេង​នៅ​ខាង​មុខ​ហាង ឯ​ខ្លួន​ក៏​មក​អង្គុយលេង​នៅ​ទីនោះ​ដែរ ហើយក៏​បាន​សាសង​រហូត​ក្លាយជា​ចំណងស្នេហា និង​ឈាន​ដល់​ការ​រួមភេទ​ជាមួយគ្នា​ជាច្រើនលើក ច្រើនសា​ថែមទៀត នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​ខ្លួន​ខាងក្រោយ​រោង​ជាង តាំងពី​អំឡុង​ខែមិថុនា ឆ្នាំ ២០១៨ មកម្ល៉េះ តែ​នៅ​ទីបំផុត​ខ្លួន​ក៏ត្រូវ​ម្តាយ​ខាង​ស្រី​ប្តឹង​ទៅវិញ ។

ចំណែកនារី​រងគ្រោះ បានបញ្ជាក់​យ៉ាងច្បាស់ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ​ថា​ ការរួម​ភេទ​នេះ បានធ្វើ​ឡើង​តែ​ចំនួន​៣​លើក​ប៉ុណ្ណោះ ( ៣​យប់ ) ប៉ុន្តែ​នៅលើ​ក​ទី​១ បាន​ម្តង​លើក​ទី​២ បានសម្រេច​ចំនួន ៤ លើក និង​លើកចុងក្រោយ បានសម្រេច​ចំនួន​៣ លើក​ដូច្នេះ​បើ​សរុប​នៃ​ការជួបគ្នា​គឺមាន​៣​លើក និង​រួមភេទ​សម្រេចបាន​ចំនួន ៨ លើកគត់ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ដែលជា​អ្នកទោស​ស្នេហា ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​សំពៅ​លូន រៀបចំ​ឯកសារ ដើម្បី​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន គរ​បាល​ខេត្តបាត់ដំបង ហើយ ក្នុងការ​ចាត់វិធានកា​រ​ប​ន្ត តាម​ផ្លូវច្បាប់ បើទោះបីជា​ស្នេហា​គ្មាន​ការបង្ខិតបង្ខំ​យ៉ាងណាក៏ដោយ ៕

Loading...