ព្រមានដកអភិបាលស្រុកបុរីជលសារ

ខេត្តតាកែវ៖ អភិបាលខេត្តតាកែវ កាលពីម្សិលមិញ បានព្រមានដកហូតតួនាទីអភិបាលស្រុកបុរីជលសារ បើរកឃើញថានៅខាងក្រោយ នៃការដាក់ពាក្យប្ដឹងកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅបង្ក្រាបជនជាតិវៀតណាម ដែលបោះទីតាំងធ្វើស្រែប្រាំងនៅក្នុងទឹកដីស្រុកបុរីជលសារ ដោយខុសច្បាប់ ។
ឯកឧត្ត ឡាយ វណ្ណៈ បានថ្លែងថា កម្លាំងចម្រុះមានមន្ត្រីនគរបាល កងរាជអាវុធហត្ថ និង កំលាំងទាហានខេត្ត កាលពីពេលថ្មីៗនេះបានចុះបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងនោះក៍បានបណ្ដេញជនជាតិវៀតណាម ដែលចូលមកធ្វើស្រែខុសច្បាប់ នៅតាមព្រំដែន នៃ ស្រុកបុរីជលសារផងដែរ , ប៉ុន្តែបែរជារងការប្ដឹងដោយមន្ត្រីសាលាស្រុកទៅវិញ ។ឯកឧត្តមបន្ថែមថា បើរកឃើញថា អភិបាលស្រុកអង្គរបុរី គឺលោក ស៊ុត ខុន នៅ ខាងក្រោយការប្ដឹងផ្ដល់នេះ លោក នឹង ដកហូតតួនាទី។
សេចក្ដីថ្លែងនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីសាលាស្រុកបុរីជលសារ ម្នាក់គឺលោក លឹម ងន បានដាក់ពាក្យប្ដឹងកំលាំងចម្រុះ ដែលបានចុះទៅបង្ក្រាបក្រុមគ្រួសារជនជាតិវៀតណាមដែលឡើងមកធ្វើស្រែ ប្រាំងលើដីខ្មែរដោយខុសច្បាប់ពីបទបំផ្លេចបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃដោយចេតនា។
ប៉ុន្តែយ៉ាងណាក៍ដោយបើយោងតាមលោក ឡេះ សូនី មន្ត្រីយោធាវរៈការពារព្រំដែន៣០១ ដែលចូលរួមក្នុងប្រតិបត្តិការនោះ បានឲ្យដឹងថា លោក លឹម ងន មន្ត្រីសាលាស្រុកបុរីជលសារ បានជួលស្រែប្រាំទំហំ៤១ ហិកតា ទៅឲ្យជនជាតិវៀតណាម៣នាក់ ក្នុងតម្លៃ១ម៉ឺនដុល្លារ ហើយពេលកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាប បានធ្វើឲ្យបាត់បង់ផលប្រយោជន៍ ដូច្នេះហើយបានជាគាត់ ដាក់ពាក្យប្ដឹងសមត្ថកិច្ច ។ លោក ថា មន្ត្រីអាជ្ញាធរ គួរតែគោរពច្បាប់ប្រទេស ជាជាងការប្រើប្រាសតួនាទី ទៅធ្វើកិច្ចការបំពានច្បាប់៕

IMG_2716

IMG_2726

IMG_2728

Loading...

Leave a Reply

Your email address will not be published. Required fields are marked *