ព្រានព្រៃម្នាក់ភ្លាត់ស្នៀត ត្រូវគ្រាប់កាំភ្លើងហើរមកទម្លុះគ្រាប់ភ្នែកខ្លួនឯងរងរបួសយ៉ាងធ្ងន់

ខេត្តឧត្តរមានជ័យ៖ ក្រុមគ្រួសារសាច់ញ្ញាតិ ព្រមទាំងអ្នកភូមិផងរបងជាមួយ បានបញ្ជូនបុរសព្រានព្រៃម្នាក់ មកសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង នៅក្រោយហេតុការគ្រោះថ្នាក់មួយ គ្រាដែលបុរសរងគ្រោះ បានចេញទៅរកបរបាញ់សត្វព្រៃ នៅក្នុងព្រៃក្រោយភូមិ នៅពេលនោះបុរសនោះក៏បានប្រទះនឹងសត្វព្រៃមួយក្បាល រួចក៏បានទាញយកកាំភ្លើងឆ្នុក ដែលខ្លួនបានភ្ជាប់ទៅជាមួយនោះ មកបាញ់សម្លាប់សត្វព្រៃ ប៉ុន្តែ ជាអកុសល គ្រាប់កាំភ្លើងមិនបានរត់ទៅទម្លុះក្បាលសត្វព្រៃនោះទេ បែរជាធ្លាយឆ្នុកគ្រាប់កាំភ្លើងបានរត់បក ក្រោយមកទម្លុះគ្រាប់ភ្នែកខ្លួនឯងទៅវិញ ។

ហេតុការណ៍គ្រោះថ្នាក់នោះ ត្រូវគេរាយការណ៍ថា បានកើតឡើងនៅវេលាម៉ោងប្រ មាណជា៧ និង៣០នាទីព្រឹកថ្ងៃ២៤មេសាម្សិលមិញនេះ នៅក្នុងព្រៃមួយកន្លែង ជាប់នឹងតំបន់ព្រៃស្អាក់ ស្ថិតក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសព្រានព្រៃនេះ ក្រោយពីដឹងថាខ្លួនបានត្រូវគ្រាប់កាំភ្លើងខ្លួនឯងហើយនោះ ខ្លួនបានប្រញាប់ប្រវេប្រវាស្រែកហៅឲ្យគេជួយ នៅពេលនោះមានបុរសអ្នកចំការម្នាក់ បានឮពីសម្រែកដង្ហោយហៅនេះ ក៏ប្រញ៉ាប់ប្រកូកប្រកាសហៅអ្នកភូមិទៅមើល ហើយបានប្រទះឃើញបុរសរងគ្រោះ មានរបួសត្រង់ភ្នែកខាងស្តាំ ហូរឈាមស្រោចពេញផ្ទៃមុខ ក្រុមអ្នកចំការក៏បានជួយដឹកបុរសព្រានព្រៃរូបនោះ មកកាន់លំនៅដ្ឋាន ហើយក្រុមគ្រួសារ និងសាច់ញ្ញាតិបានបញ្ជូនជនរងគ្រោះ មកកាន់មន្ទីរពេទ្យស្រុកអន្លង់វែង ដើម្បីសង្គ្រោះជីវិត ៕ បក្សីជាយដែន

bacs (9)

bacs (7)

bacs (6)

bacs (5)

bacs (4)

bacs (3)

bacs (2)

bacs (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *