ព្រាប សុវត្ថិ​​​​ធ្វើ​ឲ្យ​អ្នក​កោះកុង​​​និង ប្រជាជន​ថៃ រំភើប​ជា​ខ្លាំង

យប់​មិញ​នេះ ​គ្រាន់​តែ ​លោក ព្រាប​សុវត្ថិ បង្ហាញ​វត្ត​មាន​ភ្លាម ប្រជាជន​ដែល​មក​ទស្សនា​ពិធី​បុណ្យ​សមុទ្រ​បាន​សម្រុក​មក​​​មើល​គ្រប់ៗ​​គ្នា ហើយ​ថែម​ទាំង​ទះ​​ដៃ​សាទរ​ថែម​ទៀត​ផង។ ភ្ញៀវ​ដែល​អញ្ជើញ​​មក​ទស្សនា​ក្នុង​ពិធី​បុណ្យ​នេះ មិន​មែន​តែ​ប្រជាជន​ខ្មែរ​នោះ​ទេ ប្រជាជន​ថៃ និង ​អាជីវករ​ថៃ​ក៏​ចូល​មក​​ទស្សនា​ជា​ច្រើន​ផង​ដែរ ត្បិត​អី​ទីតាំង​នៃ​កន្លែង​ប្រារព្ធ​ពិធី​គឺ នៅ​ជិត​ព្រំប្រទល់​ខ្មែរ-ថៃ​តែ​ម្ដង។

យប់​មិញ​នេះ លោក​ព្រាប សុវត្ថិ​បាន​ច្រៀង​ជិត ​១០ ​បទ ​។ ក្រៅ​ពី​ លោក​ព្រាប សុវត្ថិ​ ក៏​មាន​តារា​ចម្រៀង ​តារា​សម្ដែង ក្រុម​របាំ និង ក្រុម​កីឡា ជា​ច្រើន​​រូប ចូល​រួម​​សម្ដែង​ផង​ដែរ។ សូម​ទស្សនា តារា​ចម្រៀង​ទាំង​នោះ មុន​ឡើង​ច្រៀង​ទាំង​អស់​គ្នា៕

Preap-Sovath-1Preap-Sovath-4

Preap-Sovath-2

Preap-Sovath-3
អត្ថបទ៖ ខុត សីហា

Loading...

Leave a Reply

Your email address will not be published. Required fields are marked *