ព្រិល​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​សកម្មភាព​នានា​ជាប់​គាំង​នៅ​ប្រទេស​ចិន​

​មន្ដ្រី​រដ្ឋាភិបាល​នៅ​ខេត្ដ​យូ​ណា​ន​ ប្រទេស​ចិន​បានឱ្យ​ដឹង​ថា​ ព្យុះ​ព្រិល​បាន​ ធ្វើ​ឱ្យ​សកម្មភាព​នានា​នៅ​ក្នុង​ខេត្ដ​នេះ​ ជាប់​គាំង​ស្ទើរតែ​ទាំងស្រុង​ បង្ក​ការ​ខាត​ បង់​សេដ្ឋកិច្ច​យ៉ាងដំណំ​ ។​

​ព្យុះ​ព្រិល​ ភ្លៀង​ទឹកកក​ធ្លាក់​មក​យ៉ាង​ ក្រាស់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ របស់​ពលរដ្ឋ​ជាង​៦​សែន​នាក់​ បំផ្លាញ​ ផលដំណាំ​៣៦​ពាន់​ហិ​កតា​ ផ្ទះ​៦៤​ខ្នង​បាក់​ ស្រុត​និង​សត្វ​ចិញ្ចឹម​រាប់​ពាន់​ក្បាល​ងាប់​ ដោយសារ​តែ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ ពេក​ ។​

​ប្រព័ន្ធ​ចរាចរណ៍​ក៏​ដូច​ជា​ប្រព័ន្ធ​ផ្គត់​ ផ្គង់​ទឹក​ប្រើប្រាស់​ត្រូវ​កកស្ទះ​ ។​ ចរន្ដទឹក​ ស្អាត​ប្រើប្រាស់​កក​ធ្វើ​ឱ្យ​ពលរដ្ឋ​គ្មាន​ទឹក​ ប្រើប្រាស់​ ។​ ក្រៅពី​នេះ​ប្រព័ន្ធ​អគ្គិសនី​ ប្រព័ន្ធ​ទំនាស់​ទំនង​នានា​ក៏​ត្រូវ​កាត់​ផ្ដាច់​ ផង​ដែរ​ ។​ តាម​ការ​ប៉ាន់​ប្រមាណ​របស់​ មន្ដ្រី​ក្នុង​តំបន់​ព្យុះ​ព្រិល​បាន​បំផ្លាញ​ទ្រព្យ​ សម្បត្ដិ​គិត​ជា​ទឹកប្រាក់​ប្រមាណ​១៤០​លាន​ ដុល្លារ​ ។​

​នៅ​ក្នុង​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត​កើត​ ឡើង​នៅ​ប្រទេស​ចិន​ ស្ថិត​នៅ​ក្នុង​ខេត្ដ​ ក្វា​ង​ទុង​ មាន​ពលរដ្ឋ​២​នាក់​បាន​ឆ្លង​ជំងឺ​ ផ្ដាសាយ​បក្សី​ H7N9​ ។​ តាម​មន្ទីរ​សុខា​ ភិ​បាល​ក្នុង​ខេត្ដ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ដែល​ឆ្លង​វីរុស​គ្រុនផ្ដាសាយ​មាន​អាយុ​ ៤២​និង​៥២​ឆ្នាំ​ ពេល​នេះ​ស្ថិត​ក្នុង​សភាព​ គ្រោះថ្នាក់​ ។​
​កាលពីដើម​ខែមករា​មន្ដ្រីខេត្ដ​ក្វា​ង​ទុង​ និង​នៅ​កោះ​ហុងកុង​បាន​សម្លាប់សត្វ​បក្សី​ រាប់​សិប​ពាន់​ក្បាល​នៅ​ពេល​ដែល​ដឹង​ថា​ សត្វ​បក្សី​ដែល​បញ្ជូន​មក​ពី​ខេត្ដ​ក្វា​ង​ទុង​ ប្រទេស​ចិន​មាន​ផ្ទុក​វីរុស​ផ្ដាសាយ​H7N9៕

132916190_151n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *