ព្រឹកថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦ សពលោកកែម ឡី ត្រូវដង្ហែទៅបញ្ចុះនៅស្រុកកំណើត

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៧ព្រឹក សពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានគណៈកម្មការរៀបចំបុណ្យសព រៀបចំដង្ហែចេញពីកន្លែងតម្កល់ នៅក្នុងវត្តចាស់ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរថយន្ត យកទៅបញ្ចុះនៅស្រុកកំណើតរបស់លោក ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្បូនដង្ហែសពនេះ មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋ ដោយធ្វើដំណើរតាមរថយន្ត និងម៉ូតូ ។ ថ្ងៃទី២៥ កក្កដា នេះ មានរយៈពេល១៥ថ្ងៃគត់ ដែលសពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានតម្កល់នៅវត្តចាស់ ស្ថិតក្នុងខណ្ឌជ្រោយចង្វា ក្រុងភ្នំពេញ បន្ទាប់ពីឃាតកមុខស្រស់បាញ់សម្លាប់ នៅក្នុងស្តាម៉ាត នៃស្ថានីយ៍សាំងកាលតិច ស្ថិតនៅស្តុបបូកគោ ខណ្ឌចំការមន កាលពីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈ កំពុងអង្គុយទទួលទានកាហ្វេ ។

ការស្លាប់របស់លោកបណ្ឌិត កែម ឡី បានធ្វើឱ្យប្រជាពលរដ្ឋ សម្តែងការសោកស្តាយយ៉ាងខ្លាំងហើយថ្កោលទោសទង្វើដ៏យង់ឃ្នងរបស់ឃាតក ៕

aa

33

Loading...

Leave a Reply

Your email address will not be published. Required fields are marked *