ព្រឹត្តិការណ៍បាក់ស្ពានយោលមួយ នៅវៀតណាមសម្លាប់មនុស្ស ៨នាក់ របួស៣០នាក់

មានការភ្ញាក់ផ្អើលមួយស្តីពីគ្រោះថ្នាក់បាក់ស្ពានមួយ ដែលឃើញមានមនុស្សជាច្រើនាក់រងរបួសហូរឈាមពេញទឹកអូរមួយ ដែលកំពុងតែចែកចាយតៗគ្នាតាមបណ្តាញសង្គមfacebook។

ឧប្បត្តិហេតុមួយនោះបានកើតឡើង នៅវេលាម៉ោង ៨.៣០នាទី កាលពីខែ ធ្នូ ឆ្នាំ២០១២ ខណៈដែលអ្នកស្រុកមួយក្រុមបានដើរឆ្លងកាត់ស្ពាន Chu Va 6 ដោយដង្ហែមឈូសរបស់មន្ត្រីក្នុងស្រុកម្នាក់ទៅកន្លែងកប់សពនៅភូមិមួយឈ្មោះ Chu Va ឃុំ Son Binh។ ក្រុមដង្ហែសពនោះដើរបានចម្ងាយប្រមាណជា១៥ម៉ែត្រនៅលើស្ពាន ស្រាប់តែពេលនោះស្ពាននោះបានបាក់ធ្លាក់ចុះក្នុងទឹកអូរ។

មនុស្ស៨នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅពេលនោះ។ ក្រោយមកទៀត មនុស្ស៩នាក់ត្រូវបានគេអះអាងថាបានស្លាប់ ដោយមានអ្នករងរបួសទាំងអស់៤១នាក់។

Loading...