ព្រឹត្តិការណ៍​ធំៗ​ជុំវិញ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤​

​ខាងក្រោម​នេះ​ជា​ព្រឹត្ដិការណ៍​ធំៗ​ ដែល​កើតឡើង​នៅ​លើ​ពិភពលោក​ក្នុង​ ឆ្នាំ​២០១៤​ដែល​មជ្ឈដ្ឋាន​ទូទៅ​ចាប់​ អារម្មណ៍​ជាងគេ​បំផុតៈ​
​វិបត្ដិ​វិស័យ​អាកាសចរណ៍ៈ​

​ឆ្នាំ​២០១៤​ ពិភពលោក​ទាំងមូល​បាន​ មើលឃើញ​ពី​គ្រោះថ្នាក់​យន្ដហោះ​ដល់​ ជាង​២០​លើក​បាន​សម្លាប់​មនុស្ស​ជាង​ ១​ពាន់​នាក់​ ។​ គ្រោះថ្នាក់​យន្ដហោះ​ ដែល​ចាប់អារម្មណ៍​ជាងគេ​បំផុត​នោះ​ គឺ​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​រឡាញ​ ដែល​មាន​យន្ដហោះ​ដឹក​អ្នកដំណើរ​ធុន​ធំ​ ដល់​ទៅ​ពីរ​គ្រឿង​ជួប​គ្រោះថ្នាក់​ ។​ ទី​មួយ​ គឺ​យន្ដហោះ​ដឹក​អ្នកដំណើរ​មាន​ស្លាក​ លេខ​ MH-370​ ហោះហើរ​ចេញពី​ទីក្រុង​ គូ​ឡា​ឡាំ​ពួរ​ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ដឹក​អ្នកដំណើរ​២២៧​នាក់​ និង​ ក្រុម​អាកាសយានិក​១២​នាក់​បាន​បាត់​ខ្លួន​ កាលពី​ថ្ងៃ​ទី​៨​ ខែមីនា​ ឆ្នាំ​២០១៤​ ដែល​ រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​រក​ ឃើញ​តម្រុយ​ណាមួយ​នៅឡើយ​ ។​ ក្រុម​ អ្នករុករក​នៅ​ជុំវិញ​ពិភពលោក​បាន​រុក​ រក​យន្ដហោះ​ MH-370​ នៅ​គ្រប់​ទិស​ទី​ ទាំង​នៅ​បាតសមុទ្រ​ទៀត​ផង​ ប៉ុន្ដែ​មិន​ ឃើញ​សញ្ញា​ណាមួយ​នោះ​ឡើយ​ ។​ សកម្មភាព​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​បាត់​ខ្លួន​ដ៏​អាថ៌​កំបាំង​បំផុត​ក្នុង​ ប្រវត្ដិសាស្ដ្រ​អាកាសចរណ៍​នា​សម័យ​ បច្ចេកវិទ្យា​ទំនើប​ ។​

​គ្រោះថ្នាក់​ទី​ពីរ​គឺ​នៅ​ថ្ងៃ​ទី​១៧​ ខែ​ កក្កដា​ យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​ ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​អ៊ែ​រឡាញ​ MH-17​ បាន​ជួប​គ្រោះថ្នាក់​ពេល​កំពុង​ហោះហើរ​ ចេញពី​ទីក្រុង​អាម​ស្ទឺ​ដាំ​ ប្រទេស​ហុ​ល្លង់​ ទៅ​កាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ក៏​ជួប​គ្រោះ​ ថ្នាក់​នៅ​លើ​ដែនអាកាស​ប្រទេស​អ៊ុយ​ ក្រែ​ន​បណ្ដាល​ឱ្យ​អ្នកដំណើរ​២៩៨​នាក់​ បាត់បង់​ជីវិត​ ។​ មក​ទល់​ពេល​នេះ​មូល​ ហេតុ​បណ្ដាល​ឱ្យ​យន្ដហោះ​ខាងលើ​ជួប​ គ្រោះថ្នាក់​នៅ​មិន​ទាន់​អាច​បញ្ជាក់​ ច្បាស់លាស់​នៅឡើយ​ ដោយ​ភាគី​ម្ខាង​ បាន​ចោទប្រកាន់​ភាគី​ម្ខាង​ទៀត​ជា​អ្នក​ បាញ់​ទម្លាក់​យន្ដហោះ​ខាងលើ​ ។​

​ក្រៅពី​គ្រោះថ្នាក់​យន្ដហោះ​ធំៗ​ទាំង​ ពីរ​ខាងលើ​ នៅ​ក្នុង​ខែកក្កដា​នោះ​ដែរ​ ក៏​ មាន​គ្រោះថ្នាក់​យន្ដហោះ​ពីរ​លើក​នៅ​ តៃវ៉ាន់​ និង​ម៉ា​លី​សម្លាប់​មនុស្ស​ជិត​ ២០០​នាក់​បាន​ធ្វើ​ឱ្យ​ខែកក្កដា​ក្លាយទៅជា​ ខែ​ដែល​មាន​គ្រោះថ្នាក់​អាកាសចរណ៍​ ច្រើន​ជាងគេ​បំផុត​ ។​

​នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៤​ យន្ដ​ ហោះ​ Airasia​ ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​ ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​ដូច​គ្នា​បាន​បាត់​ខ្លួន​ ពេល​ហោះហើរ​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ទៅ​ កាន់​សិង្ហ​បុរី​ដឹក​អ្នកដំណើរ​១៦២​នាក់​បាន​ បាត់​ខ្លួន​ពេល​មិន​ទាន់​ចាកចេញ​ផុត​ពី​ ដែនសមុទ្រ​ឥណ្ឌូ​នេ​ស៊ី​នៅ​លើ​យ​ ។​ រយៈ​ ពេល​២​ថ្ងៃ​កន្លង​មក​ ចូលដល់ថ្ងៃទី៣ គេទើបតែរក​ឃើញ​តម្រុយ​យន្ដហោះ​ QZ8501​ ដែល​បាត់​ខ្លួន​នោះ​នៅលើសមុទ្រJAVA ព្រមទាំងរកឃើញសាកសពអណ្តែតរាប់សិបនាក់ និងបំណែកយន្តហោះផងដែរ​ ។​ ​

​ការ​ប្រឈម​មុខ​តានតឹង​នៅ​ដែន​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​
​នៅ​ឆ្នាំ​២០១៤​ មាន​វិវាទ​ជា​ច្រើន​ស្ដី​ ពី​សន្ដិសុខ​នៅ​ក្នុង​តំបន់​ ពិសេស​នៅ​ តំបន់​សមុទ្រ​ចិន​ខាងត្បូង​ និង​តំបន់​ សមុទ្រ​ភាគ​ខាងកើត​ជុំវិញ​ប្រជុំ​កោះ​ សេន​កា​គូ​ជាមួយ​ប្រទេស​ជប៉ុន​។​ ចំណុច​ ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ​នោះ​ គឺ​នៅ​ថ្ងៃ​ទី​២​ ខែឧសភា​ ក្រុមហ៊ុន​ថា​ម​ ពល​ប្រេង​ជាតិចិន​ CNOOC​ បាន​ បញ្ជូន​ស្ថានីយ​ខួង​រក​ប្រេង​ HD-981​ និង​ នាវា​យាមល្បាត​ នាវាចម្បាំង​រាប់រយ​ គ្រឿង​ចូល​ទៅ​រុករក​ប្រេង​នៅ​ដែនសមុទ្រ​ ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​វៀតណាម​ ។​ សកម្មភាព​ខាងលើ​របស់​ចិន​បាន​បំពាន​ ទៅ​លើ​ច្បាប់​អន្ដរជាតិ​ ហើយ​ពិភពលោក​ ទាំងមូល​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​ ចេតនា​បង្ក​ឱ្យ​មាន​អសន្ដិសុខ​ក្នុង​តំបន់​។​

​ភាព​តានតឹង​នៅ​តំបន់​សមុទ្រ​ភាគ​ ខាងត្បូង​ប្រសើរ​ឡើង​វិញ​ក្រោយ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ជា​ថ្ងៃ​ដែល​ចិន​បាន​ដក​ស្ថានីយ​ ខួង​ប្រេង​ចេញពី​ដែនសមុទ្រ​វៀតណាម​។​ ក្រៅពី​នេះ​ ក៏​មាន​ភាព​តានតឹង​នៅ​ដែន​ សមុទ្រ​ចិន​ភាគ​ខាងកើត​ ខណៈ​ដែល​ចិន​ បាន​បង្កើត​តំបន់​គ្រប់គ្រង​ដែនអាកាស​ ដោយ​គ្របដណ្ដប់​ទៅ​លើ​ប្រជុំ​កោះ​ដែល​ មាន​វិវាទ​ជាមួយ​ជប៉ុន​ ធ្វើ​ឱ្យ​ស្ថានភាព​ នៅ​ទីនោះ​កាន់តែ​តានតឹង​ខ្លាំង​ឡើង​ ។​

​វិបត្ដិ​នយោបាយ​នៅ​អ៊ុយ​ក្រែ​នៈ​
​វិបត្ដិ​នយោបាយ​នៅ​អ៊ុយ​ក្រែ​ន​បាន​ បង្ក​ឱ្យ​មានការ​ប្រឈម​មុខ​តានតឹង​រវាង​ លោក​ខាងលិច​ នឹង​រុ​ស្ស៊ី​ជំរុញ​ឱ្យ​សេដ្ឋ​ កិច្ច​នៅ​លើ​ពិភពលោក​ធ្លាក់​ក្នុង​សភាព​ ច្របូកច្របល់​សា​ជា​ថ្មី​ដោយសារ​តែ​ តម្លៃ​ប្រេង​ពិភពលោក​ធ្លាក់​ចុះ​។​ សង្គ្រាម​ ស៊ី​វិល​នៅ​អ៊ុយ​ក្រែ​ន​បាន​សម្លាប់​មនុស្ស​ ជាង​៤​ពាន់​នាក់​ និង​ជាង​១​លាន​នាក់​ត្រូវ​ ភៀសខ្លួន​ទៅ​កាន់​តំបន់​សុវត្ថិភាព​ ។​ កាលពី​ថ្ងៃ​ទី​៩​ ខែកញ្ញា​ ភាគី​វិវាទ​ទាំង​ពីរ​ នៅ​អ៊ុយ​ក្រែ​ន​បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់​ បាញ់​គ្នា​ ប៉ុន្ដែ​វិបត្ដិ​នៅ​ទីនោះ​មិន​ទាន់​ ឈាន​ដល់ទី​បញ្ចប់​នៅឡើយ​ ។​ ស្ថាន​ ភាព​កាន់តែ​តានតឹង​ក្រោយ​ពេល​រុ​ស្ស៊ី​ ដាក់​បញ្ចូល​គ្រី​មៀរ​ស្ថិត​ក្រោម​ការ​គ្រប់​ គ្រង​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នៅ​ខែ​ មីនា​ ឆ្នាំ​២០១៤​ បន្ទាប់​មក​ក៏​មាន​ សង្គ្រាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​បាន​ ផ្ទុះ​ឡើង​ ។​ ដោយសារ​តែ​រុ​ស្ស៊ី​បាន​លូក​ ដៃ​ចូល​ជ្រៅ​ក្នុង​វិបត្ដិ​នោះ​ធ្វើ​ឱ្យ​លោក​ ខាងលិច​សម្រេច​អនុម័ត​ការ​ដាក់​ទណ្ឌ​ កម្ម​សេដ្ឋកិច្ច​ដល់​ប្រទេស​រុ​ស្ស៊ី​ ធ្វើ​ឱ្យ​ រុ​ស្ស៊ី​ធ្លាក់​ក្នុង​វិបត្ដិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់​ ។​

​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​អេ​បូ​ឡា​នៅ​ អាហ្វ្រិក​ខាង​លិ​ចៈ​
​នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៤​ គេ​ បាន​ប្រទះ​ឃើញ​ប្រភេទ​វីរុស​ម្យ៉ាង​នៅ​ តំបន់​ភាគ​ខាងត្បូង​ប្រទេស​ហ្គី​នៀ​ ហើយ​ វីរុស​នោះ​បាន​សម្លាប់​ពលរដ្ឋ​៥៩​នាក់​ ក្នុង​រយៈពេល​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ​ ។​ វីរុស​ នោះ​ត្រូវ​បាន​គេ​ឱ្យឈ្មោះ​ថា​ជា​វីរុស​ អេ​បូ​ឡា​ ក្រោយមក​បាន​រាលដាល​ដល់​ រដ្ឋធានី​ប្រទេស​ហ្គី​នៀ​ ហើយ​រាលដាល​ ដល់​ប្រទេស​ជិតខាង​ជា​ច្រើន​ទៀត​ដូច​ជា​ លី​ប៊ី​រៀ​ ស៊ៀ​រ៉ា​ឡេ​អូន​ នី​ហ្សេ​រី​យ៉ា​ ។​ មក​ ទល់​ពេល​នេះ​ វីរុស​អេ​បូ​ឡា​បាន​សម្លាប់​ មនុស្ស​ជិត​៨​ពាន់​នាក់​ និង​ជិត​២​ម៉ឺន​នាក់​ បាន​ឆ្លង​នូវ​វីរុស​នេះ​ ។​

​ការ​លេចឡើង​ក្រុម​អ៊ិះ​ស្លា​ម​ បង្កើត​រដ្ឋ​(IS)​ៈ​
​ក្រុម​អ៊ិ​ង​ស្លា​ម​បង្កើត​រដ្ឋ​បាន​លេច​ចេញ​ ជា​រូបរាង​តាំងពី​ខែមេសា​ ឆ្នាំ​២០១៣​ មក​ ម្ល៉េះ​ ប៉ុន្ដែ​ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​ ដណ្ដើម​ទីតាំង​គ្រប់គ្រង​បង្កើត​ជា​ប្រទេស​ អ៊ិ​េ​ស្លា​ម​នៅ​តំបន់​ព្រំដែន​ប្រទេស​ស៊ី​រី​ និង​ អ៊ី​រ៉ា​ក់​នៅ​ខែមិថុនា​ ឆ្នាំ​២០១៤​ ។​ ចាប់​ ពី​ពេល​នោះ​មក​ ក្រុម​នេះ​បាន​បើក​ការ​ វាយប្រហារ​តំបន់​ជា​ច្រើន​នៅ​អ៊ី​រ៉ា​ក់​ និង​ គ្រប់គ្រង​ផ្ទៃដី​ធំ​ទូលាយ​នៅ​ប្រទេស​ស៊ី​រី​។​ ក្រុម​ IS​ បាន​ប្រកាស​បង្កើត​ប្រទេស​ អ៊ិ​ច​ស្លា​ម​ផ្ដាច់ខ្លួន​ ។​ នៅ​ថ្ងៃ​ទី​១៩​ ខែសីហា​ ក្រុម​ IS​ បាន​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេល​ដែល​បាន​ បង្ហោះ​រូប​វី​ដេ​អូ​ពី​សកម្មភាព​កាត់​ក្បាល​ ពលរដ្ឋ​អា​មេ​រិ​ក​ អង់គ្លេស​ និង​បារាំង​ ។​ ក្រុម​IS​ មាន​ចំនួន​ទាហាន​កាន់តែ​ច្រើន​ ឡើង​យ៉ាង​ឆាប់រហ័ស​គិត​មក​ដល់​ខែ​ កញ្ញា​ឆ្នាំ​២០១៤​ ទាហាន​IS​ កើនឡើង​ ជាង​១​សែន​នាក់​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ ប្រជាពលរដ្ឋ​ជុំវិញ​ពិភពលោក​ ។​

​ដោយ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ ឡើង​ រដ្ឋាភិបាល​ប្រធានាធិបតី​អូ​បា​ម៉ា​ បាន​សម្រេច​បង្កើត​សម្ពន្ធមិត្ដ​សម្រាប់​ វាយប្រហារ​ទៅ​លើ​ក្រុម​នេះ​ដោយ​ បច្ចុប្បន្ន​មិត្ដ​ដែល​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ មាន​៦២​ប្រទេស​ចូលរួម​ ។

​បាតុកម្ម​ទាមទារ​លទ្ធិ​ប្រជា​ធិ​ ប​តេ​យ្យ​នៅ​ហុងកុងៈ​
​កាលពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ពលរដ្ឋ​ហុង​ កុង​រាប់​សែន​នាក់​នាំ​គ្នា​ដង្ហែ​ក្បួន​ធ្វើ​បា​តុ​ កម្ម​គ្រប់គ្រង​ទីតាំង​សំខាន់ៗ​ក្នុង​ទីក្រុង​ ក៏​ដូច​ទីតាំង​រដ្ឋាភិបាល​ក្នុង​គោលដៅ​ ទាមទារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជ្រើស​ រើស​មេដឹកនាំ​ប្រកបដោយ​លទ្ធិ​ប្រជា​ ធិ​ប​តេ​យ្យ​ ។​ ការ​ធ្វើ​បាតុកម្ម​បាន​អូស​ បន្លាយ​ជា​ច្រើន​ខែ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​តំបន់​ នេះ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ ។​ មក​ ដល់​ថ្ងៃ​ទី​១១​ ខែធ្នូ​ ប៉ូលិស​ហុងកុង​បាន​ សម្រេច​បើក​យុទ្ធនាការ​បោសសម្អាត​ ជំរំ​បាតុករ​ដែល​មាន​ប៉ូលិស​ សន្ដិសុខ​ ជាង​៧​ពាន់​នាក់​ចូលរួម​ ។​

​ទោះបី​បាតុកម្ម​នៅ​ហុងកុង​មិន​ទទួល​ បាន​លទ្ធផល​ដូច​ជា​ការ​ចង់បាន​ ប៉ុន្ដែ​ មជ្ឈដ្ឋាន​ពិភពលោក​បាន​កត់សម្គាល់​ ឃើញ​ពលរដ្ឋ​ហុងកុង​បាន​យល់​ដឹង​ពី​ ប្រជាធិបតេយ្យ​ពេញលេញ​ដោយ​ បាតុកម្ម​រយៈពេល​៧៥​ថ្ងៃ​គ្រប់គ្រង​ទីក្រុង​ ប៉ុន្ដែ​មិន​មាន​អំពើ​ហិង្សា​ជា​ដុំ​កំភួន​ ឬ​ក៏​ វាយប្រហារ​បំផ្លាញ​ទ្រព្យសម្បត្ដិ​សា​ធា​-​ រណៈ​នោះ​ឡើយ​ ។​ មិន​ដូច​ជា​បាតុកម្ម​ នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​នោះ​ឡើយ​ នៅ​ ពេល​ដែល​អូស​បន្លាយ​រយៈពេល​យូរ​ ប្រាកដជា​មានការ​បំផ្លិចបំផ្លាញ​បណ្ដាល​ ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាងច្រើន​ជា​មិន​ខាន​។​

លិច​នាវា​ដឹក​អ្នកដំណើរ​នៅ​កូរ៉េ​ ខាងត្បូង​ស្លាប់​ជិត​៣០០​នាក់ៈ​
​កាលពី​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៤​ នាវា​ដឹក​អ្នកទេសចរ​សេ​វ៉ូ​ល​មាន​ចំណុះ​ ៦.៨២៥​តោន​បាន​ដឹក​អ្នកដំណើរ​៤៧៦​ នាក់​ ក្នុង​នោះ​មាន​សិស្ស​៣២៥​នាក់​បាន​ ជួប​គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ កោះ​ចេ​ចូ​ កូរ៉េ​ខាងត្បូង​ ។​ នាវា​សេ​វ៉ូ​ល​ បាន​ជួប​គ្រោះថ្នាក់​ពេល​ចាក​ចេញពី​ផែ​ ប្រមាណ​២០​គីឡូម៉ែត្រ​បណ្ដាល​ឱ្យ​មាន​ អ្នក​ស្លាប់​២៩២​នាក់​ និង​១២​នាក់​នៅ​ បាត់​ខ្លួន​នៅឡើយ​ ។​ គ្រោះថ្នាក់​ខាងលើ​ បាន​ក្លាយទៅជា​ប្រវត្ដិសាស្ដ្រ​កូរ៉េ​ខាង​ ត្បូង​ ហើយ​នាយក​រដ្ឋមន្ដ្រី​ប្រទេស​នេះ​ ក៏​ បាន​លាលែង​ពី​តំណែង​,​ កម្លាំង​ទាហាន​ ជើង​ទឹក​ក៏​ត្រូវ​បាន​ផ្លាស់​ប្ដូរ​មិន​ អាច​ជួយ​ទប់ស្កាត់​ទាន់​ពេលវេលា​ ។​

​តម្លៃ​ប្រេង​ពិភពលោក​ធ្លាក់​ចុះៈ​
​ចាប់ពី​ខែមិថុនា​ដល់​ខែធ្នូ​ តម្លៃ​ប្រេង​ នៅ​លើ​ពិភពលោក​បាន​ធ្លាក់​ចុះ​ជា​បន្ដ​ បន្ទាប់​រហូត​ដល់​៤០​ភាគរយ​ ។​ នៅ​ថ្ងៃ​ទី​ ៩​ ខែធ្នូ​ តម្លៃ​ប្រេង​ពិភពលោក​ធ្លាក់​ចុះ​ ទាប​បំផុត​មិន​ធ្លាប់​មាន​រយៈពេល​៥​ឆ្នាំ​ កន្លង​មក​ នៅ​សល់​តែ​៦៣​ដុល្លារ​ក្នុង​មួយ​ បារ៉ែល​ ដែល​ពី​មុន​មាន​រហូត​ដល់​ជាង​ ១០០​ដុល្លារ​ ។​ បើ​ទោះបី​តម្លៃ​ប្រេង​ធ្លាក់​ ជា​បន្ដបន្ទាប់​ ប៉ុន្ដែ​ប្រទេស​ផលិត​ប្រេង​ ច្រើន​ជាងគេ​បំផុត​ អា​ប៉ិច​ មិន​បាន​កាត់​ បន្ថយ​ការ​ផលិត​ប្រេង​នោះ​ឡើយ​ដើម្បី​ ជួយ​ឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​វិញ​ ។​ តម្លៃ​ ប្រេង​ធ្លាក់​ចុះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​ ខាតបង់​យ៉ាង​ខ្លាំង​ ជាក់ស្ដែង​ប្រទេស​រុ​ស្ស៊ី​ ត្រូវ​ខាតបង់​ទឹកប្រាក់​រហូត​ដល់​ជាង​១​ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ។​ តាម​ ការ​ព្យាករណ៍​តម្លៃ​ប្រេង​នឹង​ធ្លាក់​ចុះ​នៅ​ សល់​តែ​៤៣​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ប៉ុណ្ណោះ​ ក្នុង​ឆ្នាំ​២០១៥​ ៕

ebola-virus-vixtims

D4212C62-1C1C-4CF1-97C2-57D30485DADF_mw1024_s_n

Ferry capsizes and sinks off the coast of South Korea

A woman writes a message on a board in Kuala Lumpur

iCJC3RrM13S8

Oil-Price-down

Loading...

Leave a Reply

Your email address will not be published. Required fields are marked *