ព្រឺក្បាល! ម៉ូតូព្រលះម៉ូតូស្លាប់៣នាក់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈម្នាក់ទៀតរងរបួសធ្ងន់ នៅស្រុកស្ទោង

ខេត្តកំពង់ធំ៖ ពិតជាគួរព្រឺក្បាលខ្លាំងណាស់ ក្រោយប្រទះឃើញសពមនុស្ស៣នាក់ ដេកស្លាប់រាយប៉ាយរប៉ាត់លើដងផ្លូវ ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូយ៉ាងពេញទំហឹង នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ ភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ៣នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ ទី១.ឈ្មោះ ឈាវ តុលា ភេទស្រីអាយុ១៩ឆ្នាំ, ទី២.ឈ្មោះ សាន ពិសី ភេទស្រីអាយុ១៩ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ចំណែកខាងម៉ូតូបង្ករហេតុ បើកបរដោយឈ្មោះ អេង ខេមរ៉ា ភេទប្រុសអាយុ២៣ឆ្នាំ ស្លាប់ និងឈ្មោះ សន សរ ប្រុសអាយុ១៧ឆ្នាំ របួសធ្ងន់ អ្នកទាំងពីររស់នៅភូមិអន្លុងជួរ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ខណជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ហើយម៉ូតូទាំង២គ្រឿង យកទៅរក្សាទុករង់ចាំការដោះស្រាយ៕

unnamed

Loading...

Leave a Reply

Your email address will not be published. Required fields are marked *