ព្រឺសម្បុរពេលឃើញឈើនៅអាហារដ្ឋានឧកញា៉ ទ្រី ភាព

នៅតាមបណ្ដោយផ្លូវជាតិលេខ១ ពីរោងចក្រក្ដាបន្ទះឆ្ពោះទៅអ្នកលឿង អតីតអ្នកជំនួញឈើ ទ្រីភាព បានបើកការ៉ាសាំងថ្មីរបស់ខ្លួន ឈ្មោះប៉ាៗផេត្រូលៀម ហើយនៅខាងក្រោយការ៉ាសាំងថ្មីនោះ គឺជាអាហារដ្ឋាន ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់។

ឈើដ៏ធំយ៉ាងសម្បើមជាច្រើនកំណាត់ ត្រូវបានគេគទុកត្រៀបត្រាដើម្បីត្រៀមតម្លើងជារោងបាយនៃអាហារដ្ឋាន ហើយខ្លះទៀតបានតម្លើងរួចជាស្រេច។

ភាគច្រើននៃរោងអាហារដ្ឋានគឺធ្វើពីឈើប្រណិតតែម្ដង។ អ្នកដំណើរដែលចូលចាក់សាំងនៅប៉ាៗផេត្រូលៀម អាចចូលទៅមើលឈើប្រណិតទាំងនោះបាននៅខាងក្រោយការ៉ាសាំង ហើយនៅក្បែរការ៉ាសាំងនោះ គឺជាភូមិគ្រឹះឈើរបស់លោកទ្រីភាព ដែលមើលទៅគឺឈើសុទ្ធតែម្ដង។

គួរបញ្ជាក់ថា លោកទ្រីភាព បច្ចុប្បន្ន បានងាកចេញពីរបរជួញដូរឈើដ៏កម្រនេះហើយ ដោយងាគទៅវិនិយោគចំការម្រេច បង្កើតកំពង់ផែ រោងចក្រតំឡើងម៉ូតូ និង ការ៉ាសាំងនេះតែម្ដង។

Loading...