ព្រៃកោងកាងនៅសង្កាត់៤ ត្រូវគេចាក់ដីលុប ក្រោមលេសធ្វើផ្លូវចូលស្តារអូរធម្មជាតិ

ខេត្តព្រះសីហនុ៖ ព្រៃកោងកាងដែលជាជំរកបន្តពូជរបស់ជីវចម្រុះជាច្រើនហិកតា ស្ថិតនៅក្នុងភូមិលេខ៦សង្កាត់លេខ៤ ក្រុងព្រះសីហនុ ពេលនេះកំពុងត្រូវបានបំផ្លាញ ក្រោមលេសស្តារអូរធម្មជាតិ ដើម្បីរំដោះទឹកភ្លៀង។
បើតាមលោក ញ៉ាញ ស៊ីថន ដែលជាម្ចាស់រថយន្តដឹកដី និងគ្រឿងចក្រ (អាប៊ុល) កំពុងធ្វើសកម្មភាពនោះ បាននិយាយថា ការចាក់ដីលុបព្រៃកោងកាងនេះ គឺជានិតីវិធីក្នុងស្តារអូរតែប៉ុណ្ណោះ ពីព្រោះ ដើម្បីនាំយកគ្រឿងចក្រចូលទៅកាយដីអូរបាន មានតែធ្វើបែបនេះទេ គឺត្រូវចាក់លុបដីព្រៃ រួចហើយចាំធ្វើការជីកស្តារដីអូរតាមក្រោយនិងតាមទំហំដីអូរដែល បានកំណត់។ លោក ញ៉ាញ ស៊ីថន បានធ្វើការបញ្ជាក់ថា ការចាក់ដីលុបព្រៃលិចទឹកនេះ គឺមានការអនុញាត្តិត្រឹមត្រូវពីខាងសាលាខេត្ត។
លោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុបានថ្លឺងថា សកម្មភាព ចាក់ដីលុបព្រៃលិចទឹកនិងឈូសឆាយ បំផ្លាញព្រែលិចទឹកខាងលើនេះ ត្រូវបានមន្ត្រីក្រុមការងាររបស់លោក ចុះទៅធ្វើការហាមឃាត់រួចហើយ ដោយមិនអនុញាត្តិឲ្យចាក់លុបព្រៃលិចទឹកបន្តទៀតទេ ។ លោកថា ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីរមើលឃើញថា ក្រុមអ្នកទទួលបន្ទុកស្តារដីអូរខាងលើ អនុវត្តន៍ផ្ទុយពីរខ្លឹមសារណែនាំរបស់សាលាខេត្តព្រះសីហនុ ពីព្រោះសាលាខេត្តតម្រូវឲ្យធ្វើការស្តារអូរ មិនមែនអនុញាត្តិឲ្យចាក់ដីលុប និងបំផ្លាញព្រៃលិចទឹកនោះទេ។
លោក នេន ចំរើន បានបន្តថា ជុំវិញបញ្ហារនេះ លោកនឹងធ្វរបាយការណ៍លំអិតដាក់ជូនទៅថ្នាក់ដឹកនាំខេត្តឲ្យបានជ្រាប ដើម្បីមានវិធានការតាមផ្លូវច្បាប់ ហើយចំពោះ ដីដែលមានប្លង់កម្មសិទ្ធិស្ថិតនៅចំណុចនោះទាំងអស់បើពិនិត្យឃើញថា ធ្វើរំលោភលើដីព្រៃលិចទឹក លោកនឹងរៀបចំឯកសារពាក់ពន្ធ័ប្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ សុំលុបប័ណ្ណកម្មសិទ្ធិ ទាំងនោះចោលឲ្យអស់ ក្នុងគោលដៅប្រមូលយកព្រៃលិចទឹកទាំងនោះមកថែរក្សាទុកជាសម្បត្តិរដ្ឋ វិញឲ្យខានតែបាន។
ដោយឡែក លោក មុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានបញ្ជាក់ថា ការស្តារអូរ បែបបំផ្លាញព្រៃលិចទឹកនេះ វាជារឿងមិនត្រឹមត្រូវនោះទេ ពីព្រោះបច្ចេកទេសក្នុងការស្តារអូរ គេអាចជ្រើរើសនៅវិធីផ្សេងៗ ដែលមិនបង្ករផលប៉ះពាល់ដល់ព្រែលិចទឹក និងជីវចំរុះដែលកំពុងកកើតមាននៅក្នុងព្រៃលិចទឹក ដូចជាប្រើប្រាស់សាឡង់ ឬ ម៉ាស៊ីនបូម ដីល្បាប់ភក់ជាដើម ដូចនេះសូមឲ្យ អ្នកដែលពាក់ពន្ធ័ក្នុងស្តារអូរពិនិត្យឡើយវិញ ធ្វើយ៉ាងណាចៀសឲ្យផុតពីការបំផ្លាញព្រៃលិចទឹកតទៅទៀត។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយដែលមន្ត្រីជំនាញជលផលបានធ្វើការហាមឃាត់ក្រុមអ្នក ស្តារដីអូរ ដែលព្យាយាមប្រើរូបមន្តចាក់ដីលុបព្រៃកោងកាងវាទីយកដីព្រៃលិចទឹក ក្រោមរូបភាពស្តារដីអូរ ដោយការចាក់ដីលុបព្រៃលិចទឹកលើកទីមួយ ត្រូវបានមន្ត្រីជំនាញជលផល និង មន្ត្រីបរិស្ថានធ្វើការព្រមានម្តងរួចមកហើយដោយមិនអនុញាត្តិចាក់ដី លុបព្រៃលិចទឹកនោះទៀតទេ ប៉ុន្តែពួកគេនៅតែព្យាយាម ម្តងហើយម្តងទៀតបង្ករភាពស្មុកស្មាញដល់ការអនុវត្តន៍ច្បាប់៕

IMG056

rrtttrtrt

Loading...

Leave a Reply

Your email address will not be published. Required fields are marked *