ព្រៃឈើ នឹងហិនហោច ខណៈម៉ាស៊ីនអារឈើរាប់សិបគ្រឿង បានវាយលុកយកឈើពីតំបន់ខាងក្រៅ ដឹកចូលក្រុមហ៊ុនសៀម៉ុន បំភ័ន្តភ្នែកអាជ្ញាធរ

ខេត្តស្ទឹងត្រែង៖ ក្រុមហ៊ុនសៀម៉ុនចាប់ផ្តើមដំណើរអាឈើរង្គើព្រៃពីតំបន់ខាងក្រៅ រួចដឹកជញ្ជូនចូលក្នុងក្រុមហ៊ុន និងបន្តដឹកជញ្ជូនចេញយកទៅចែកចាយនៅទៅតាមបណ្តាខេត្តមួយចំនួន ។

គួរបញ្ជាក់ថា:ក្រុមហ៊ុនសៀុម៉ុន ជាក្រុមហ៊ុនរបស់ចិន ទើបនិងទទួលបានសិទ្ធិគ្រប់គ្រង ហើយក្រោយពីបានសិទ្ធិភ្លាម ក្រុមហ៊ុនមួយនេះ បានរៀបចំកម្លាំងដាក់ម៉ាស៊ីនអារឈើរាប់សិបគ្រឿ ដើម្បីអារឈើពីក្រៅ
រង្វង់ក្រុមហ៊ុន រួចដឹកចូលក្នុងក្រុមហ៊ុន កែច្នៃអារជ្រៀក ប្រែទៅជាឈើស្របច្បាប់ ហើយបានចេញលិខិតដឹកជញ្ជូនទៅចែកចាយតាមបណ្តាខេត្តផ្សេងៗទៀតដែលជាទីផ្សារគោលដៅ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា:ក្រុមកម្មកររាប់សិបនាក់ មកពីភូមិវឌ្ឍនៈរួមជាមួយម៉ាសីុនអារឈើ ៤០គ្រឿងត្រូវបានមេការនាំមកឲ្យអារឈើពីក្រៅរង្វង់ក្រុមហ៊ុន ស្ទើរង្គើព្រៃ ។ក្រោយផលអនុផលព្រៃឈើគ្មានច្បាប់ក្លាយជាឈើស្របច្បាប់ ក្រុមហ៊ុនមួយនេះបានឡើងឈើទាំងនេះ ដាក់រថយន្តយីឌុប
ហើយបន្តដឹកជញ្ជូនចេញទៅតាមគោលដៅដែលបានចាត់តាំងរួច ។ ជាក់ស្តែងចាប់តាំងពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០មានរថយន្តចំនួន០៧គ្រឿង ផ្ទុកទៅដោយឈើអាររួចប្រភេទលេខ១ឆ្ពោះទៅភូមិថ្នល់
បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពុងធំ ។ ហើយនៅថ្ងៃទី០៤កក្កដា ថ្មីៗនេះ មានរថយន្តជាច្រើនគ្រឿង ដឹកឈើចេញពីក្រុមហ៊ុមួយនេះដែរ ឆ្លងកាត់ខេត្តព្រះវិហារ បានបែកកង់ ហើយបន្ទាប់ពីមានការសួរនាំ ក្រុមអ្នកបើកបររថយន្តទាំងនេះ បានប្រាប់ថា គឺដឹកឈើប៉េសេចេញពីក្រុម
ហ៊ុន សៀ ម៉ុន ខេត្តស្ទឹងត្រែង ហើយត្រង់ថាទៅគោលដៅណានោះ ពួកគេមិនបាន
ប្រាប់ឡើយ ។ទាក់ទិននិងករណីខាងលើនេះ មិនអាចស្វែងរកការទំនាក់ទំនងសួរនាំដើម្បីបំភ្លឺ ពីជំនាញរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាងបានឡើយ ពីព្រោះក្រុមអ្នកសារព័ត៌បានទូរស័ព្ទទៅ ពុំមានអ្នកទទួល ៕

Loading...