ព្រោះតែគ្មានស្រីស្រឡាញ់​ ទើបដើររំលោភសត្វពាហនៈអ្នកស្រុក

ប្រទេសកេនយ៉ា៖ អ្នកភូមិដាច់ស្រយាលមួយបានអះអាងថា បុរសអាយុ២៦ម្នាក់ បានលួចចាប់រំលោភសត្វចិញ្ចឹមរបស់ពួកគេ ក្នុងភូមិនមិនរើសមុខឡើយ ក្នុងនោះរួមមាន សត្វគោ ជ្រូក មាន់ទា និងសត្វពពែជាដើម។

បុរសម្នាក់នោះឈ្មោះ Gabrielle Simiyu ជាអ្នកបើកតាក់ស៊ី ត្រូវបានអ្នកភូមិចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពចាប់រំលោភសត្វពពែរបស់ពួកគេបានសំរេច ហើយត្រូវអ្នកភូមិវាយស្ទើរស្លាប់ស្ទើររស់មុននិងប្រគល់អោយសម្ថកិច្ច។

អ្នកភូមិបានអះអាងថា បុរសម្នាក់នេះធ្លាប់បានចាប់រំលោភសត្វចិញ្ចឹមរបស់ពួកគេជាច្រើនលើកច្រើនសារមកហើយ ដែលក្នុងនោះរួមមានមេគោ មេជ្រូក មាន់ទា និងចុងក្រោយនេះ គឺរំលោភសត្វពពែញីមួយក្បាលបានសំរេចក្នុងរាត្រីមួយនៃភូមិណាងវ៉េ ប្រទេសកេនយ៉ា។

នៅចំពោះមុខសមត្ថកិច្ច ជនល្មើសម្នាក់នេះបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភសត្វពាហនៈរបស់អ្នកស្រុកពិតប្រាកដមែន។ ហើយមូលហេតុដែលខ្លួន សំរេចចិត្តរំលោភសត្វដើម្បីបំពេញចំណង់តណ្ហារបស់ខ្លួនយ៉ាងដូច្នេះ ក៏ព្រោះតែខ្លួនមិនមានស្រីណាស្រឡាញ់។

សមត្ថកិច្ចបានអះអាងថា ជនល្មើសនឹងត្រូវបានចោទប្រកាន់ពីបទចាប់រំលោភសេពសន្ធវៈសត្វ៕

Loading...