ព្រោះតែទឹកប្ដូរនិង្ស័យស្ត្រីជាប្រពន្ធបានយកដែកដាប់ថ្មចាក់បំពង់កសម្លាប់ប្តីខ្លួនឯងនៅស្រុកព្រះស្ដេច

ខេត្តព្រៃវែង៖ ព្រោះតែទឹកប្តូរនិស័យស្ត្រីម្នាក់បានសម្លាប់ប្តីខ្លួនឯងដោយយកដែកចុងស្រួច(បន្លាកដាប់ថ្ម) ចាក់ចំបំពង់ក បណ្តាលប្រកាច់ឲ្យស្លាប់ភ្លាម នៅនឹងកន្លែង។

ហេតុការណ៍ឃាតកម្មនេះ បានកើតឡើង នៅថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១.៥០នាទីថ្ងៃត្រង់ នៅចំណុចលើផ្លូវលំស្ថិតនៅភូមិក្តាមពុក ឃុំសេនារាជឧត្តម ស្រុកព្រះ ស្ដេចខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ សោម ស៊ីម៉ាក់ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ បានយកដែកបន្លាកដាប់ថ្មបេតុង ចុងស្រួចប្រវែង3តឹក ចាក់ទៅលើប្តីឈ្មោះ អ៊ុន លី អាយុ៤៨ឆ្នាំ ចំបំពង់ក១កន្លែង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ ប្តីប្រពន្ធខាងលើនេះ ស្រវឹងស្រាជោគជាំ ហើយបានទាស់ទែងគ្នា រហូតបង្កជាហិង្សា។

បច្ចុប្បន្ន សាកសព សមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការរដ្ឋានស្រុកព្រះស្ដេច៕

 

Loading...