ព្រោះតែ​ជីវភាព​ក្រីក្រ ស៊ីឈ្នួល​ដឹកឈើ​តាម​ម៉ូតូ ដួល​សង្កត់​បែកក្បាល​ស្លាប់​ភ្លាមៗ

ខេត្តរតនគិរី ៖ បុរស​​ម្នាក់​​បាន​​ស្លាប់​​ភ្លា​មៗ ពេល​​កំពុ​ង​​ដឹក​ឈើ​​ប្រ​ណិ​ត​​តាម​​ម៉ូ​តូ ហើយ​​បើក​បរ​​ធ្លាក់​​ជ​ង្ហុក ប​ណ្តា​ល​​ឲ្យ​​កំ​ណា​ត់​ឈើ បោក​​ផ្ទុប​​នឹង​​ក្បាល ធ្លា​យ​ខួរ​​ស្លាប់​ភ្លា​មៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ កាល​ពី​​វេលា​​ម៉ោង ២​​រសៀល ថ្ងៃ​ទី​​២៩​ ខែ​ក​ញ្ញាឆ្នាំ​២០១៥ នៅ​ចំណុច​ស្រែ​អូរ​ក្លែ​រ ប៉ុស្តិ៍​ភូមិ​ឡំ ស្ថិតនៅ​ភូមិ ឡំ​ឃុំ ប៉ក់​ញ៉ៃ ស្រុក អូ​រយ៉ា​ដាវ ។

​លោក ង​យ ដន អធិការ​ង ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ស្រុក​អូយ៉ាដាវ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ ជិះ​ម៉ូតូ​ដឹកឈើ​ប្រភេទ សុ​ក្រំ មានមុខ​កាត់ ០.៤០x០១៤x២.៥ ម៉ែត្រ ចំនួន ៤​ដុំ ច្រើន​ហួសកំណត់ ចេញពី​ភូមិ​ឡំ ទៅ​ព្រំដែន​វៀតណាម ឆ្លងកាត់​តាម​ប៉ុស្តិ៍ ភូមិ​ឡំ ស្ថិតនៅ​ភូមិ​កើតហេតុ​ខាងលើ ក៍​ធ្លាក់​ជង្ហុក ឡើង​ចំណោត​ខ្លាំងពេក ផ្លូវ​រអិល​បណ្តាល​ឲ្យ ម៉ូតូ​ដឹកឈើ​ដឹកឈើ ដួល​បោក​ក្បាល ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ប្រភព​បាន​បន្តទៀតថា ជនរងគ្រោះ​ស្លាប់​មានឈ្មោះ សេវ ហ្វា​ន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ និង​មាន​ប្រពន្ធ ជនជាតិខ្មែរ មាន​កូនតូច​ម្នាក់ រស់នៅ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ។ តាម​ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ បាន​ស៊ីឈ្នួល​ដឹកឈើ ឲ្យ​មន្ត្រី​នគ​បាល​ម្នាក់​មានឈ្មោះ សីហា ក្នុង ១​ជើង​តម្លៃ ១៥​ម៉ឺន​រៀល ដឹក​រៀងរាល់ថ្ងៃ រាល់​យប់​។ សាកសព​ត្រូវបាន សមត្ថកិច្ច​ប្រគល់ជូន សាច់ញាតិ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ជនជាតិដើម ភាគតិច​ចា​រ៉ា​យ​៕

W@t-30095

Loading...

Leave a Reply

Your email address will not be published. Required fields are marked *