ព្រោះតែ​ជីវភាព​ក្រីក្រ ទៅ​ស៊ីឈ្នួល​ដឹកឈើ ក្រឡាប់​សង្កត់​ក្បាល ស្លាប់​គួរ​ឲ្យ​សង្វេគ​

ខេត្តរតនគិរី ៖ បុរស​​ជា​​អ្នក​​ស៊ី​​ឈ្មួ​ល ដឹក​ឈើ​​ឲ្យ​​ឈ្មួញ បាន​​ស្លា​ប់​​ភ្លាមៗ ដោយ​សារ​​ម៉ូតូ​​ដួល ហើយ​​ឈើ​​សង្កត់​ពី​លើ បោក​​ចំ​ក្បាល ស្លាប់​​យ៉ាង​​អា​ណោ​ចអា​ធ័ម កាល​ពី​វេលា​​ម៉ោង ១២​​ថ្ងៃ​ត្រង់ ទី​០​៤ ខែ​កញ្ញា ឆ្នាំ​​២០១៥ ស្ថិត​នៅ​​ចំ​ណុច ភូមិ​​តេន​​ង​ល់ឃុំ​យ៉ា​ទុង ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា មុនពេល​កើតហេតុ បុរស​ឈ្មោះ ពៅ រតនា អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ​ជា​កម្មករ​ស៊ី​ឈ្មួ​ល បើក​ម៉ូតូ​ដឹកឈើ​ឲ្យ​ឈ្មួញ បាន​ដឹកឈើ​ប្រណិត ប្រភេទ​ធ្នង់ ១​ដុំ ដែលមាន​មុខកាត់ ២០x៤០ ប្រវែង ២​ម៉ែត្រ​។ ជនរងគ្រោះ​បាន​បើក​ម៉ូតូ ឡើង​ចំណោត ប៉ុន្តែ​ដោយសារ​ឈើ​នោះ ធំ​និង​ធ្ងន់ បណ្តាល​ឲ្យ​ម៉ូតូ​ហើប​កង់​មុខ បោក​ក្រឡាប់ ផ្ងារជើង​ឡើងលើ រួច​ហើយក៍​សង្កត់ ចំក្បាល​ជនរងគ្រោះ បែក​ហូរឈាម​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ​។​

​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ប្រគល់​ឲ្យ​ក្រុម​គ្រូ​សារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី នៅឯ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូយ៉ាដាវ​។ អ្នកភូមិ​បាន​ខ្សឹប​ប្រាប់ថា សព្វថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​ជា​កម្មក​រកស៊ី បើក​ម៉ូតូ​ដឹកឈើ​ឲ្យ​ឈ្មួញ ពិតជា​ប្រថុយ​ទៅនឹង ប​ញ្ហ​គ្រោះថ្នាក់​បំផុត ព្រោះ​ពួកគេ​ព្យាយាម​បើក​លឿន គេច​ពី​សមត្ថកិច្ច និង​ការបើក​ឆ្លងកាត់​កន្លែង​ខ្លះ ផ្លូវ​លំបាក​ឡើង​ភ្នំ​ចុះ​ភ្នំ កន្លែង​ខ្លះទៀត ប្រភេទ​ដី​រអិល ពេល​ភ្លៀង​ធ្លាក់​ម្តងៗ តែងតែ​ជួប​គ្រោះថ្នាក់ ដួល​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ប៉ុន្តែ​ដោយ​ស្ថានភាព គ្រួសារ​លំបាក ម្នាក់ៗ​ប្រថុយ​នឹង​គ្រោះថ្នាក់​៕

W@t-050930

Loading...

Leave a Reply

Your email address will not be published. Required fields are marked *