ព្រះចៅអធិការស្ដីទីវត្តពណ្ណរាយ វាយលោកនេនរបួសបែកមាត់ហូរឈាមកក្លាក្ស

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៥និង៤៥នាទីល្ងាចលោកគ្រូចៅអធិការស្ដីទី ឬ ចៅអធិការមិនទាន់ពេញសិទ្ធិឈ្មោះ ហ៊ុម ហឿន បានវ៉ៃលោកនេននៅលើព្រះវិហារ ដោយសារលោកខានចូលព្រះវិហារមួយល្ងាច។

ប្រភពបានឱ្យដឹងថា មុនដំបូងបានហៅលោកនេនទៅសួរនាំ ពេលលោកនេនទៅដល់ហើយអង្គុយលុតជង្គង់នៅពីមុខគ្រូចៅអធិការស្ដីទីនោះ ហើយក៏លោកសួរពីរបីម៉ាត់ បន្ទាប់មកក៏វ៉ៃលោកនេនដោយប្រើកណ្ដាប់ដៃវ៉ៃលើផ្ទៃមុខ ហើយលោកនេនក៏ដួលទៅលើផ្ទៃឥដ្ឋការ៉ូព្រះវិហារ លោកគ្រូចៅអធិការនោះបានយកជើងកន្ត្រុំក្បាលលោកនេន ហើយក៏យកដៃបោកក្បាលលោកនេនទៅលើផ្ទៃឥដ្ឋការ៉ូ និងចាប់ជើងលោកនេនព្យាយាមលើកបោកលោកនេនទៅនឹងសសរព្រះវិហារ ប៉ុន្តែដោយសារលើកមិនរួចក៏បោកមិនបាន ពេលនោះលោកនេនក៏រើរួចរត់ពេញព្រះវិហារ លោកនេនផ្សេងៗទៀតក៏រត់ពេញក្នុងព្រះវិហារដែរ។

លោកផ្សេងៗដែលនៅក្នុងព្រឹត្តិការណ៍នោះបានឲ្យដឹងថាបើលោកនេនរងគ្រោះនោះរើមិនរួចទេ មុខជាគ្រូចៅអធិកាស្ដីពីនោះវ៉ៃស្លាប់មិនខាន ។ ពេលលោកនេនរត់ចេញពីព្រះវិហារបានហើយលោកស្រែកឲ្យគេជួយ ពេលនោះលោកមួយអង្គទៀតដែលជាគ្រូបង្រៀន បានឮហើយក៏ដើរទៅមើល បានឃើញលោកនេននោះរងរបួស ហើយក៏គ្រាលោកយកទៅកុដិខាងត្បូង និងនាំយកទៅពេទ្យ ទៅដល់ពេទ្យបានពិនិត្យទៅឃើញថាលោកនេនរងគ្រោះ បានបាក់ធ្មេញខាងលើពីរ និងរង្គើធ្មេញពីរ ពកក្បាល ហើមជើង ហើមដៃ ព្រមទាំងដងខ្លួនធ្ងន់ធ្ងរណាស់ ពេទ្យក៏ឲ្យថ្នាំលេប និងចាក់ថ្នាំបំបាត់ការឈឺចុកចាប់។

ហេតុការណ៍នេះកើតឡើងនៅ វត្តពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕

 

 

Loading...