ព្រះមហាក្សត្រថៃស្តេចយាងចូលមន្ទីរពេទ្យព្យាបាលព្រះរោគ

ក្រសួងព្រះបរមរាជវាំងថៃ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ បានចេញសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយជាសាធារណៈថា ព្រះមហាក្សត្រ ព្រះបាទ ភូមបុល អាប់ឌុលយ៉ាដេត ព្រះអង្គបានស្តេចយាងចូលកាន់មន្ទីរពេទ្យដើម្បីព្យាបាលព្រះរោគឈឺទ្រូង ។

ព្រះមហាក្សត្រថៃ ព្រះជន្ម៨៧ព្រះវស្សា ព្រះអង្គជាព្រះមហាក្សត្រដែលសោយរាជ្យសម្បត្តិយូរជាងគេបំផុតក្នុងពិភពលោកត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ Siriraj ស្ថិតនៅកណ្តាលទីក្រុងបាងកក ។ រយៈពេលជាង៣ខែកន្លងមកនេះ ព្រះអង្គតែងតែស្តេចយាងទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលព្រះរោគ ដូចជាព្រះរោគទឹកនៅក្នុងខួរក្បាល ហើយដែលក្រុមគ្រូពេទ្យធ្លាប់បានពិនិត្យព្យាបាលតាំងពីខែឧសភាកន្លងមកនោះ ។

ក្រុមគ្រូពេទ្យចំណានៗបានតាមដាន ពិនិត្យស្ថានភាពជំងឺរបស់ព្រះអង្គយ៉ាងយកចិត្តទុកដាក់ មិនអាចធ្វេសប្រហែសបានឡើយ ។ ព្រះមហាក្សត្រថៃអង្គនេះទទួលបានការគោរព ស្រឡាញ់ពីសំណាក់ប្រជានុរាស្ត្រគ្រប់ជាន់ថ្នាក់ ព្រមទាំងចាត់ទុកព្រះអង្គថាជានិមិត្តរូបក្នុងការបង្រួបបង្រួមនយោបាយ ។ ព្រះអង្គគ្រងរាជ្យសម្បត្តិរយៈពេល៦៩ឆ្នាំ។

ក្រសួងព្រះបរមរាជវាំងថា ក៏បានបញ្ជាក់ដែរថា ព្រះអង្គព្រះមហាក្សត្រ ទ្រង់ក៏មានព្រះរោគផ្តាសាយ ឡើងសម្ពាធឈាមផងដែរ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ។

ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា លទ្ធផលថតកាំរស្មីអិច្ស បង្ហាញឲ្យឃើញថា សួតផ្នែកខាងស្តាំរបស់ព្រះអង្គរងការរលាក ហើយបំពង់ខ្យល់ដង្ហើមក៏ថតឃើញថា មានការរលាកផងដែរ ។ ស្ថានភាពជំងឺមានការធូរស្រាលដូចធម្មតាវិញ បន្ទាប់ពីមានការព្យាបាល ។

ព្រះមហាក្សត្រថៃ ព្រះអង្គបានចំណាយពេលប្រាំមួយឆ្នាំស្ថិតនៅក្នុងមន្ទីរពេទ្យ។ ប្រជាជនថៃគ្មានព្រះអង្គ ណាក្រៅពីក្សត្រអង្គនេះទេដែលស្នងរាជ្យរយៈពេលយូរ និងជានិមិត្តរូបក្នុងការបង្រួបបង្រួមនយោបាយក្នុងប្រទេសមិនឲ្យមានការបែកបាក់នោះ ។

ព្រះអង្គបានបង្ហាញព្រះភក្ត្រចុងក្រោយជាសាធារណៈកាលពីថ្ងៃទី១ ខែកញ្ញា ពេលដែលជនជាតិថៃបានស្រែកថា «ជយោ! ព្រះមហាក្សត្រ! » ។ ព្រះអង្គស្តេចគង់នៅលើកៅអីរុញមួយដែលអមដំណើរដោយបុគ្គលិកពេទ្យ លើដងផ្លូវឆ្ពោះទៅកាន់ហាងលក់ទំនិញមួយស្ថិតនៅក្នុងមន្ទីរពេទ្យនោះ ៕

file-photo-of-thailand-s

Loading...

Leave a Reply

Your email address will not be published. Required fields are marked *