ព្រះមហាក្សត្រ​ប្រទាន​ព្រះរាជដំណាក់​ខេត្តកោះកុង ជូន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​

​​ខេត្តកោះកុង៖ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​មាតា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅនេះ បាន​សរសេរ​ព្រះរាជសារ​មួយ​ផ្ញើជូន​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner ដោយ​ព្រះអង្គ​ទាំង​ទ្វេរ​សម្រេច​ប្រទាន​ព្រះរាជដំណាក់​ដែលជា​ព្រះរាជ​ទ្រព្យ ​ផ្ទាល់​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ នៅ​ខេត្តកោះកុង នា​សម័យ​សង្គមរាស្ត្រនិយម​ទសវត្ស​ឆ្នាំ​៦០ ជូន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា។​

ការប្រទាន​នេះ គឺ​ដោយសារតែ​ព្រះអង្គ​មាន​ព្រះរាជ​ហ​ឬ​ទ័យ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយ​សំគាល់​ឃើញថា មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប កំពុង​ប្រឈមមុខ​នឹង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ។​

​ព្រះមហាក្សត្រ​ជឿជាក់ថា ព្រះរាជ​អំណោយ​នេះ នឹង​ជួយ​រំលែក និង​ដោះស្រាយ​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ នៃ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា និង​បំរើ​ផលប្រយោជន៍​ជូន​កុមារ​ទីទ័លក្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

2015_10_19_01_36_07 2015_10_19_01_36_07_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *