ព្រះមហាក្សត្រ​យាង​ចូលរួម​បុណ្យ​ខួប​ជ័យជំនះ​លើក​ទី​៧០​របស់​ចិន

ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ចូលរួម​ជា​ព្រះរាជ​អធិបតីភាព ជាមួយ​ថ្នាក់​ដឹកនាំ​ប្រទេស​ជា​ច្រើន​ទៀត ក្នុង​ខួប​ជ័យជំនះ​លើក​ទី​៧០ ដែល​ប្រទេស​ចិន ទទួល​បាន​ជ័យជំនះ​ពី​ប្រទេស​ជប៉ុន ក្នុង​សង្គ្រាម​លោក​លើក​ទី​២ នា​ឆ្នាំ​១៩៤៥។

ព្រះរាជ​ដំណើរ​របស់​ព្រះមហាក្សត្រ ចូលរួម​ខួប​ជ័យជំនះ​លើក​ទី​៧០ របស់​ចិន​នៅ​ពេល​នេះ ធ្វើ​ឡើង​តាម​ការ​អញ្ជើញ របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping)។

ទូរទស្សន៍​ចិន (CCTV) ដែល​ផ្សាយ​ផ្ទាល់​ជា​សាធារណៈ ពី​ពិធី​រំលឹកខួប​ជ័យជំនះ​លើក​ទី​៧០ ដែល​រៀបចំ​​ឡើង​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង(Beijing) ប្រទេស​ចិន នៅ​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៥​នេះ។ ក្នុង​ពេល​នោះ​បាន​បង្ហាញ​ថា មាន​ថ្នាក់​ដឹកនាំ​បណ្ដា​ប្រទេស​លើ​ពិភព​ជា​ច្រើន ចូលរួម​ក្នុង​ពិធី​នោះ មាន​ដូចជា​មេដឹកនាំ​នៃ​ប្រទេស​រុស្ស៊ី (Russia) កូរ៉េ​ខាងត្បូង (South Korea) មីយ៉ាន់ម៉ា(Myanmar) និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជាដើម៕

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *