ព្រះមហាក្សត្រ​ និង​សម្តេចម៉ែ​យាង​ទៅ​ពិនិត្យ​ និង​ព្យាបាល​ ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េ​កាំ​ង​

ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះ​មហា​ ក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ត​ច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្តី​ថ្លៃថ្នូរ​ និង​សុភមង្គល​ កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ខែមីនា​ឆ្នាំ​២០១៥​ ព្រះករុណា​ទាំង​ទ្វេ​បាន​យាង​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ហើយ​ ដើម្បី​ពិនិត្យ​ និង​ព្យាបាល​ព្រះរាជ​ សុខភាព​តាម​ការ​កំណត់​របស់​ក្រុម​គ្រូពេទ្យ​ចិន​នោះ​។​

 

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​បាន​យាង​និវត្តន៍​ពី​ប្រទេស​ចិន​ កាលពី​ ថ្ងៃ​ទី​២៧​ខែកញ្ញា​ ឆ្នាំ​២០១៤​ បន្ទាប់​ពី​បាន​យាង​ទៅ​កាន់​ទីក្រុង​ ប៉េ​កាំ​ង​នៅ​ថ្ងៃ​ទី​ ២៥​ខែសីហា​ ឆ្នាំ​២០១៤​ដើម្បី​គង់​ប្រថាប់​ពិនិត្យ​-​ព្យាបាល​ព្រះរាជ​សុខភាព​នោះ​។​ អញ្ជើញ​ដង្ហែ​ព្រះរាជ​ដំណើរ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ រួម​មាន​វត្តមាន​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណា​ ចក្រ​កម្ពុជា​ និង​ឯកឧត្តម​ សាយ​ ឈុំ​ អនុប្រធាន​ ទី​១​ ព្រឹទ្ធសភា​ រួម​ទាំង​ឥស្សរជន​ជាន់ខ្ពស់​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ព្រឹទ្ធសភា​ រដ្ឋសភា​ មន្ត្រី​ព្រះ​បរមរាជវាំង​ រាជ​ វង្សានុវង្ស​ និង​លោកស្រី​ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​ ។​

 

នៅ​ក្នុង​ព្រះរាជ​សារ​របស់​ព្រះ​អង្គ​ ចុះ​ថ្ងៃ​ទី​៤​ខែមីនា​ឆ្នាំ​២០១៥​ផ្ញើ​ជូន​ជន​រួម​ ជាតិ​ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​មាន​ព្រះរាជ​បន្ទូល​ថា​ ទូលព្រះបង្គំ​ ខ្ញុំ​ព្រះ​ ករុណា​ ខ្ញុំ​ និង​សម្ត​ច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ ជាតិខ្មែរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ សូម​ព្រះ​ រាជានុញ្ញាត​ និង​អនុញ្ញាត​ពី​សម្តេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ​ ព្រះ​ថេ​រាន​យ​ត្ថេ​រៈ​ គ្រប់​ព្រះ​អង្គ​ សម្តេច​ ឯកឧត្តម​ លោក​ជំទាវ​ អស់លោក​ លោកស្រី​ លោកតា​ លោកយាយ​ មាមីង​ បងប្អូន​ ក្មួយៗ​ជនរួមជាតិ​ទាំងអស់​ អវត្តមាន​ពី​ប្រទេស​ចាប់​ ពី​ថ្ងៃ​ទី​០៥​ខែមីនា​ ឆ្នាំ​២០១៥​តទៅ​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ សា​ធារ​ ណ​រដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ពិនិត្យ​-​ព្យាបាល​ព្រះរាជ​សុខភាព​ ។

 

​ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​មាន​ព្រះរាជ​បន្ទូល​ ក្នុង​ព្រះរាជ​សារ​ថា​ ក្នុង​ឱកាស​អវត្តមាន​របស់​ទូលព្រះបង្គំ​ ខ្ញុំព្រះករុណា​ ខ្ញុំ​ ខាងលើ​នេះ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​ព្រឹទ្ធសភា​នឹង​ទទួល​ជួយ​ទូលព្រះបង្គំ​ ខ្ញុំ​ ព្រះករុណា​ ខ្ញុំ​ ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​ស្តីទី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ ជា​ធម្មតា​រៀង​រាល់​៦​ខែ​ម្តង​ព្រះមហាក្សត្រ​ខ្មែរ​ និង​សម្តេចម៉ែ​ តែង​យាង​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​ ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​តាម​វេជ្ជបញ្ជា​របស់​ក្រុម​គ្រូពេទ្យ​ចិន​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *