ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ​ជាតិ និង​ប្រតិភូ​មកពី​ជិត​១០០​ប្រទេស នឹងចូលរួម​សន្និសីទ ទេសចរណ៍ និង​វប្បធម៌ នៅ​ខេត្តសៀមរាប

​ខេត្តសៀមរាប​៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រ​ខ្មែរ ថ្នាក់ដឹកនាំ​ជាតិ រួម​និង​គណៈប្រតិភូ​មកពី​ជិត​១០០​ប្រទេស នៅលើ​ពិភពលោក បាន​យាង ​និង​អញ្ជើញ​ដល់ទី​ក្រុង​សៀមរាប​អង្គរ​ជា​បណ្តើរៗ​ហើយ នៅ​ថ្ងៃទី​២​ខែកុម្ភៈ​នេះ
​ដើម្បី​ចូលរួម​សន្និសីទ​ពិភពលោក​លើក ស្តីពី​ទេសចរណ៍​និង វប្បធម៌ របស់​អង្គការ​ទេសចរណ៍​ពិភពលោក និង​អង្គការ​យូណេស្កូ ។​

​ព្រឹត្តិការណ៍​សន្និសីទ​ស្តីពី​ ទេសចរណ៍​និង​ វប្បធម៌​ដ៏​ធំ និង​ជា​លើកដំបូង​នេះ ​ដែលមាន​ប្រតិភូ​ថ្នាក់​រដ្ឋមន្ត្រី ​និង​ថ្នាក់ដឹកនាំ​មកពី​បណ្ដា​ប្រទេស​ជិត​១០០​ប្រទេស លើ​ពិភពលោក ​ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​១.០០០​រូប នឹងធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ការបង្កើត​ភាពជា​ដៃគូ​ថ្មី​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤-៦ ខែកុម្ភៈ ​ឆ្នាំ​២០១៥​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ធ្លាប់មាន​ប្រសាសន៍ ​នៅក្នុង​កិច្ចប្រជុំ​កាលពីពេល​កន្លងទៅ​ថា ​សន្និសីទ​ពិភពលោក​នេះ នឹងមាន​ការចូលរួម​ពី​ប្រតិភូ​ជាតិ អន្តរជាតិ ​ដែលជា​សមាជិក​រដ្ឋាភិបាល គណៈប្រតិភូ​ថ្នាក់ រដ្ឋមន្ត្រី​ទេសចរណ៍ និង ​វប្បធម៌ ឥស្សរជន​ល្បីៗ និង មន្ត្រី​ជំនាញ​ជាន់ខ្ពស់​ផ្នែក​ទេសចរណ៍ ​និង​វប្បធម៌ ព្រមទាំង​វាគ្មិន​ល្បីៗ ​មកពី​បណ្ដា​ប្រទេស​នានា ​នៅ​ជុំវិញ​ពិភពលោក ​ពិសេស​វាគ្មិន​ល្បីៗ​មកពី​អង្គការ​ទេសចរណ៍​ពិភពលោក និង​អង្គការ​យូណេស្កូ​។​

លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ដែរថា សន្និសីទ​ក្រោម​ប្រធានបទ «​ការបង្កើត​ភាពជា​ដៃគូ​ថ្មី​» នឹង​ចាប់ផ្តើម​បើក​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ​ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​។​​ជាមួយគ្នា​នោះដែរ ដើម្បី​ស្វាគមន៍​ដល់​គណៈប្រតិភូ​ពិភពលោក​នេះ ​ព្រះមហាក្សត្រ​ខ្មែរ នឹង​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ពិធីជប់លៀង លាង​សាយ​ភោ​ជ និង​ស្រស់ស្រូប​អាហារ នា​ល្ងាច​ថ្ងៃទី​៤​ខែកុម្ភៈ​ដដែល​នោះ នៅ​បរិវេណ​ទី​លានជល់ដំរី ​ព្រមទាំង​មានកម្ម​វិធី​សម្ដែង​សិល្បៈ​ជូន​កំសាន្ត​ផងដែរ​។​

​គួ​រំលឹក​ផងដែរ​ថា គិតដល់​ដើមខែ កុម្ភៈ ឆ្នាំ​២០១៥​នេះ មាន​គណៈប្រតិភូ​អន្តរជាតិ ដែល​បាន​ចុះឈ្មោះ​ជាង​៦០០​រូប ​មកពី​ជាង​៩០​ប្រទេស​។ រួមមាន​ថ្នាក់​រដ្ឋមន្ត្រី​ប្រមាណ​ជា​៥០​រួប មកពី​ជាង ៤០ ប្រទេស និង​ថ្នាក់​អគ្គលេខាធិការ​៣​រូប មកពី​៣​ប្រទេស​, ​ភរិយា​ប្រធាន​ប្រតិភូ​ជាច្រើនរូប​, ថ្នាក់​បច្ចេកទេស​, វាគ្មិន​ជាតិ និង​អន្តរជាតិ ​ជាង​២០​រូប​។ ចំពោះ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ក៏បាន ​នឹង​កំពុង​រង់ចាំ​ចម្លើយ​ពី​លោកស្រី Angelina Julie តារា​ហូល្លីវូត​ដ៏​ល្បី ​មក​ធ្វើជា​វាគ្មិន​ក្នុង​សន្និសីទ​នោះ​ផងដែរ​៕

261

260

259

0256

258

257

256

Loading...

Leave a Reply

Your email address will not be published. Required fields are marked *