ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងមាតុភូមិនិវត្តន៍មក ដល់មាតុភូមិវិញហើយ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជជាណាកម្ពុជា និងសម្តេចព្រះ​មហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ព្រះ​មាតា​ជាតិខ្មែរ​ បានយាង​និវត្តន៍​មកកាន់​មាតុភូមិ​វិញហើយ នៅ​ល្ងាច​ថ្ងៃទី២៧ ខែកញ្ញានេះ​ បន្ទាប់ពី​បាន​យាង​ពិនិត្យ​ព្រះរាជសុខភាព និងចូលរួមខួបទី៧០ នៃសង្គ្រាមលោកលើកទី២ នៅទីក្រុងប៉េកាំង។

ដំណើរយាងនិវត្តន៍របស់ព្រះអង្គ​ទាំង​ទ្វេ ទទួលស្វាគមន៍ដោយ លោក ហេង សំរិន ប្រធានរដ្ឋសភា លោកនាយករដ្ឋមន្ត្រី​ស្តីទី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត៕

King-of-Cambodia01

Loading...

Leave a Reply

Your email address will not be published. Required fields are marked *