ព្រះមេគណខេត្តពោធិ៍សាត់ត្រូវបានចាប់ផ្សឹកតក់ក្រហល់ព្រោះរឿងស្រីញី

ខេត្តពោធិ៍សាត់៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីរសៀលថ្ងៃទី 5 ខែវិច្ឆិកាឆ្នាំ 2020 ព្រោះតែការចាប់ព្រះមេគណខេត្តពោធិ៍សាត់បង្ខំឲ្យសឹក។តាមប្រភពថាតេជគុណយ៉ែមហនគង់នៅវត្តសន្តិវ័ន្តហៅវត្តសូរិយាថិតនៅក្នុងភូមិសូរិយាសង្កាត់រលាបក្រុងខេត្តពោធិ៍សាត់ត្រូវបានអាជ្ញាធរចាប់បង្ខំឲ្យសឹកដែលគេសង្ស័យថាព្រះមេគណអង្គនេះមានពាក់ព័ន្ធនឹងបញ្ហាស្រីញី។

ប្រភពបានរាយការណ៍ថាព្រះតេជគុណយ៉ែមហនធ្លាប់មានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយកូនអ្នកភូមិចំណុះជើងវត្តហើយបានបែកធ្លាយដល់កូនសិស្សលោកបណ្ដាលឱ្យរឿងនេះល្បីខ្ចរខ្ចាយនៅក្នុងចំណោមប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត។គេខ្សឹបខ្សៀវថាព្រះតេជគុណញ៉ែមហនបានចំណាយថវិការហូតដល់១ម៉ឺន ៦ ពាន់ដុល្លារដើម្បីបិទបាំងរឿងនេះ។ប៉ុន្តែនៅតែលាក់មិនជិតក៏លេចឮដល់ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ក៏សម្រេចបញ្ជាអោយផ្សឹកតែម្តង។

យ៉ាងណាក៏ដោយរឿងរ៉ាវនៃការប៉ុនប៉ងទាញវាំងននមកបិទបាំងអំពើលាមករបស់ព្រះមេគណខេត្តពោធិ៍សាត់ត្រូវគេខ្សឹបថាមានការឃុបឃិតពី លោករិនសុភារុណប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តពោធិ៍សាត់ផងដែរ។លោករិនសុភារុណមិនអាចសុំបំភ្លឺបានទេពាក់ព័ន្ធលើការការចោទប្រកាន់ខាងលើនេះ។

បើតាមសេចក្តីរាយការណ៍បានរំលឹកថាកាលពីជិត 20 ឆ្នាំមុនព្រះតេជគុណយ៉ែមហនក៏ធ្លាប់មានរឿងអាស្រូវដូចគ្នានេះហើយក៏ធ្លាប់ដោះស្បង់រត់ចោលវត្តទាំងថ្ងៃផងដែរ។យ៉ាងណាក៏ដោយរឿងរ៉ាវខាងលើនេះគេមិនដឹងថាព្រះមេគណខេត្តពោធិ៍សាត់មានរឿងអាស្រូវស្រីញីដូចការចោទប្រកាន់របស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តនោះឬយ៉ាងណាទេ? ៕

 

Loading...