ព្រះរាជពិធីបុណ្យអុំទូក នាឆ្នាំនេះ នឹងប្រារព្ធធ្វើដដែល

ភ្នំពេញ៖ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នាឆ្នាំ ២០១៥ នេះ នឹងត្រូវប្រព្រឹត្តឡើងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ២៤ ថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ខាងមុខទៅតាមកាលបរិច្ចេទនៅក្នុងប្រតិទិនប្រចាំឆ្នាំ។

ជុំវិញពិធីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ វេស្ទើននាថ្ងៃម្សិលមិញថា អាជ្ញាធររាជធានីភ្នំពេញ ត្រូវប្រុងប្រៀបរៀបចំពិធីបុណ្យអុំទូក ព្រោះថាបើទោះបីជាទឹកទន្លេឆ្នាំនេះឡើងតិចតួចក៏ដោយក៏ពិធីបុណ្យអុំទូក ឆ្នាំនេះ នឹងនៅតែប្រារព្ធធ្វើដដែល។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកគឺជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ដ៏ធំមួយដែរ ក្នុងចំណោមពិធីបុណ្យ ប្រពៃណីជាតិ ដទៃទៀត នឹងត្រូវបានកំណត់នៅក្នុងព្រះរាជពិធី ទ្វាទសមាសប្រចាំឆ្នាំ ដែលព្រះរាជពិធីនេះពុំមានកំណត់ឬប្រកាន់ឈ្មោះថ្ងៃណាមួយតាមសុរិយគតិទេ គឺកំណត់យកថ្ងៃ ១៤, ១៥ កើត និងថ្ងៃ ១ រោច ខែ កត្ដិក ជាទៀងទាត់រៀងរាល់ឆ្នាំតាមប្រតិទិនចន្ទគតិ។

គួររំឭកថា ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ ពិធីបុណ្យអុំទូក ត្រូវបានខកខានប្រារព្ធចំនួន ៣ លើក គឺនៅ ឆ្នាំ ២០១១ អាក់ខានដោយសារ ទឹកជំនន់ ឆ្នាំ ២០១២ ដោយសារព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ សោយទិវង្គត និងនៅឆ្នាំ ២០១៣ ដោយគ្រោះទឹកជំនន់ តែបានបង្វែរទៅរៀបចំនៅតាមបណ្តាខេត្ត៕

8e7653f5e6180baa99019b6d94a8b3db_L

Loading...

Leave a Reply

Your email address will not be published. Required fields are marked *