ព្រះរាជអាជ្ញា​នាំ​កម្លាំង ចុះ​ឆែកឆេរ ទីតាំង​ស្តុក​ឈើ​ប្រណីត របស់​ឈ្មួញ​មានអំណាច​

ខេត្ត​ត្បូងឃ្មុំ ៖ សម​ត្ថ​កិច្ច​ច​ម្រុះ ដឹក​នាំ​​ដោយ​​លោក ប៉ុ​ក តា​​រ៉ា ព្រះរា​ជ​អាជ្ញា​រង អម​​សា​លា​ដំបូង ​ខេត្ត​​ត្បូង​ឃ្មុំ បាន​​ចុះ​ទៅ​​ឆែក​ឆេរ លំ​នៅ​ដ្ឋាន​​មួយ​ក​ន្លែង កាល​ពី​​វេលា​ម៉ោង ១១​​ព្រឹក ថ្ងៃ​ទី​​១៥ ខែ​តុ​លា ឆ្នាំ​​២០១៥ នៅ​​ចំនុច​​ភូមិ​​ត្បូ​ង​វត្ត ឃុំ​​មេ​មត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នោះ រកឃើញ​ឈើប្រណិត ប្រភេទ​ធ្នង់​រាប់រយ​ដុំ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាមផ្លូវ​ច្បាប់​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការឆែកឆេរ​លំនៅដ្ឋាន​នោះ រកឃើញ​ឈើប្រណិត ប្រភេទ​ធ្នង់​រាប់រយ​កំណាត់ ដែល​ឈ្មួញ​លាក់ទុក បំរុង​លោត​ឆត្រ​យកទៅលក់ នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​អស់លក្ខណ៍ ត្រូវ​លោក ប៉ុក តា​រ៉ា ដឹកនាំ​កំលាំងចម្រុះ ឆែកឆេរ​និង​ធ្វើការ​បង្ក្រាប​។ ម្ចាស់ផ្ទះ​មានឈ្មោះ លី សុ​ព្រី​ន ភេទ​ប្រុស និង​ប្រពន្ធ​ឈ្មោះ ហួរ ស្រី​គីម រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ហើយ​ក្នុង​ការឆែកឆេរ​នោះ រឹបអូស​បាន​ឈើប្រណិត ចំនួន ៣០៤​ដុំ តែ​មិនបាន​ឃាត់ខ្លួន ម្ចាស់ផ្ទះ​នោះទេ ព្រោះ​ម្ចាស់​ប្រហែលជា ដឹងខ្លួន​មុន ហើយ​គេចខ្លួនបាត់​៕

W@t-151013 W@t-151014 W@t-151015 W@t-151016

Loading...

Leave a Reply

Your email address will not be published. Required fields are marked *