ព្រះរាជអាជ្ញា ខេត្តកំពង់ឆ្នាំងដឹកនាំសិស្សចៅក្រមកម្មសិក្សាចុះអនុវត្តផ្ទាល់និងកម្លាំងមន្ត្រីជំនាញចុះពិនិត្យមើលបទល្មើសនេសាទនិងបង្ក្រាប

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ លោក អុិត សុធា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានដឹកនាំសិស្សចៅក្រមកម្មសិក្សាចុះអនុវត្តជាក់ស្ដែងនិងរួមទាំងកំលាំងជំនាញចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទ ដោយមានកំលាំងកងរាជអាវុធហត្ថខេត្ត នាយផ្នែកជលផល់និងបង្ក្រាបតាមគោលដៅជុំវិញបឹងទន្លេសាបមានតំបន់ អូទទឹង និងព្រែកសាយ ស្ថិតនៅ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំនិងបានកាប់បំផ្លាញចោលនៅឧបករណ៍នេសាទខុសច្បាប់មានម៉ងស្បៃម៉ុងដែលសុទ្ធសឹងជាឧបករណ៍ដែលច្បាប់បានហាមឃាត់ជាច្រើនរយម៉ែត្រនិងបានចាក់ប្រលែងកូនត្រីជាច្រើនគីឡូក្រាមផងដែរ។

លោក អ៊ិត សុធា ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជានេសាទដែលបានប្រកបរបរនេសាទនៅតាមដងទន្លេសូមកុំអោយប្រកបរបរដែលច្បាប់បានហាមឃាត់ព្រោះវាធ្វើអោយអស់ត្រីនៅក្នុងបឹងទន្លេសាបយើងនេះ និងមួយវិញទៀតបងប្អូនត្រូវប្រឈម មុខចំពោះមុខច្បាប់ទៀតដូចនេះសូមបងប្អូនជួយថែរក្សាធន់ធានធម្មជាតិដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ៕

 

Loading...