ព្រះរាជអាជ្ញា បញ្ជាឱ្យតាមចាប់ស្ដ្រីជេរ ប្រមាថសមត្ថកិច្ច ខណៈរថយន្ដយកទៅ រក្សាទុកនៅអធិការ

ខេត្តបាត់ដំបង ៖ រថយន្ដម៉ាក AUDI Q7 របស់ ស្ដ្រីវ័យ៤០បា្លយម្នាក់ ដែលបានជេរប្រមាថ មន្ដ្រីនគរបាល និងលេចនោម ដាក់ខោ ក្នុង ស្ថានភាពស្រវឹងជោគជាំ ត្រូវបានកម្លាំងសមត្ថកិច្ចនាំដោយ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្ដបាត់ដំបង លោកប៉ង់ ចាន់សុយុទ្ធារ៉ា កាល ពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ បានចុះ ទៅកាត់សោទ្វារផ្ទះ ហើយយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកសំពៅលូនរង់ ចាំដោះស្រាយតាមនីតិវិធី ខណៈដែលម្ចាស់ រថយន្ដមិនដឹងរត់គេចខ្លួនទៅដល់ទីណា ។

ចំពោះស្ដ្រីរូបនេះ ត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដបាត់ដំបង លោកនួន សាន បញ្ជាឱ្យសមត្ថកិច្ចតាមស្រាវ ជ្រាវដើម្បី ឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

លោកនួន សាន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥នេះថា ស្ដ្រីរូប នេះប្រឈមនិងបទល្មើសចំនួន៣ ទី១បង្ក គ្រោះថ្នាក់ចរាចរណ៍ ទី២ ជេរប្រមាថមកលើ សមត្ថកិច្ច និងទី៣ រត់គេចខ្លួនពីកន្លែងកើត ហេតុ មិនទទួលខុសត្រូវ ។

ជាមួយគ្នានេះលោកនួន សាន បានអំពាវ នាវដល់មហាជនទូទៅ បើសិនបានឃើញស្ដ្រី រូបនេះនៅកន្លែងណាក៏ដោយ ត្រូវរាយការណ៍ ជូនមកសមត្ថកិច្ចនិងរូបលោកផ្ទាល់ ដើម្បី ឈានទៅដល់ការឃាត់ខ្លួនចាត់វិធានការ តាមនីតិវិធី ដោយគ្មានការយោគយល់នោះ ឡើយ ។

បើតាមព្រះរាជអាជ្ញារូបនេះ ស្ដ្រីខាងលើ ជាអ្នករកស៊ីអ៊ុតសត់ធម្មតា ហើយជាអ្នកភ្នំ ពេញ ទើបមករស់នៅក្នុង ស្រុកសំពៅលូន ក្នុងរយៈពេល៥ទៅ៦ខែកន្លងទៅនេះទេ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលខេត្ដបាត់ដំបង បានឱ្យដឹងថា ក្រោយ ពីទទួលបានបទបញ្ជាពី ព្រះរាជអាជ្ញានួន សាន រួចមក សមត្ថកិច្ចបានចុះទៅកាត់សោទ្វារ របងយករថយន្ដស៊េរីទំនើបមួយគ្រឿងនេះ ទៅរក្សាទុកសិន រង់ចាំដំណោះស្រាយតាម ពេលក្រោយ។

យោងតាមមន្ដ្រីនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា ស្ដ្រីបង្កហេតុរូបនេះ ឈ្មោះសូ ដាម៉ុន អាយុ៤១ឆ្នាំ រស់នៅ ភូមិត្រពាំងព្រលិត ឃុំសន្ដិភាព ស្រុកសំពៅលូន ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្ដស៊េរីទំនើប របស់ខ្លួនទៅបុកអ្នកជិះកង់បណ្ដាលឱ្យរងរបួសកាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ។

ក្នុងទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះ ស្ដ្រីបង្កហេតុ មិនត្រឹមតែចុះមកដោះ ស្រាយជាមួយជនរងគ្រោះនោះ ប៉ុន្ដែរូបនាង ដែលអាការៈស្រវឹងជោគជាំរហូតលេចនោម ដាក់ខោ បានជេរប្រមាថកប់ៗមាត់សុទ្ធតែ ប្រើពាក្យអា មឹង ជាមួយមន្ដ្រីនគរបាលម្នាក់ ដែលចូលទៅដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ខាងលើ ។

វីដេអូស្ដីពីទិដ្ឋភាពមួយនេះ ត្រូវបានគេ យកទៅបង្ហោះនិងចែករំលែកតៗគ្នារាប់សិប នាក់ នៅក្នុងបណ្ដាលសង្គម ទំនាក់ទំនងហ្វេស ប៊ុក ហើយម្នាក់ៗនាំគ្នារិះគន់យ៉ាងចាស់ដៃ ចំពោះកាយវិការការប្រើពាក្យសំដីនិងស្ថាន ភាពស្រវឹងជោគជាំ លេចនោមដាក់ខោស្ទើរ តែលែងដឹងខ្លួននោះ ។

សូមបញ្ជាក់ថា រថយន្ដរបស់ស្ដ្រីរូបនេះ ម៉ាក AUDI Q7 ពាក់ស្លាកលេខ ភ្នំពេញ 2AG-7576 បានធ្វើដំណើរយ៉ាងលឿន តាមបណ្ដោយផ្លូវ ជាតិលេខ៥៧បេ ក្នុងទិសដៅពីលិចទៅកើត ដោយរេពេញផ្លូវ ហើយបានទៅបុកអ្នកជិះ កង់ម្នាក់ បណ្ដាលឱ្យដួលរងរបួស ។

ចំពោះបទល្មើសបង្កគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ត្រូវបានលោកឧត្ដមសេនីយ៍ ផ្កាយ៣ រុន រត្ន័វាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ បញ្ជាក់ថា យោងតាមមាត្រា៧៧នៃ ច្បាប់ចរាចរណ៍ផ្លូវគោក ស្ដ្រីរូបនេះអាចប្រ ឈមមុខការជាប់ទោសពី១ខែទៅ៦ខែ និង ពិន័យជាប្រាក់ ពី៨សែនទៅ៤លានរៀល ដោយមិនគិតពីបទជេរប្រមាថនិងរារាំង សមត្ថកិច្ច ។

តាមមន្ដ្រីនៅមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ ប្រាប់ថា រថយន្ដពាក់ ស្លាកលេខខាងលើនេះ ជាកម្មសិទ្ធរបស់គ្រឹះ ស្ថានហិរញ្ញវត្ថុមួយ ស្ថិតនៅក្នុងទឹកដីខណ្ឌ ចំការមន ៕

unnamed2 unnamed3 unnamed

Loading...

Leave a Reply

Your email address will not be published. Required fields are marked *