ព្រះរាជអាជ្ញា បញ្ជាឲ្យសមត្ថកិច្ច ចាក់សោរផ្ទះ ស្រ្តីស្រវឹង ជិះរថយន្ត Audi Q7 បង្កគ្រោះថ្នាក់ ចរាចរណ៍ និងជេរប្រមាថ នគរបាល

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ ពីខេត្តបាត់ដំបង បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ សមត្ថកិច្ចនគរបាល តាមបញ្ជារបស់ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបាត់ដំបង លោក នួន សាន ចាក់សោរពីខាងក្រៅផ្ទះ របស់ស្ត្រី ដែលស្រវឹងស្រា ជិះរថយន្ត Audi Q7 បង្កគ្រោះថ្នាក់ចរាចរណ៍ ហើយជេរប្រមាថ សមត្ថកិច្ចហើយ ដើម្បីកុំឲ្យ មានអ្នករំដោះ យករថយន្តនោះចេញ។សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះរបស់ស្ត្រី ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងជេរ ប្រមាថសមត្ថកិច្ច បានយករថយន្ត មកទុកក្នុង លំនៅស្ថាន ដែលមានទីតាំង ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន បន្ទាប់ពីបង្ក ហេតុនៅយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ហើយគេចខ្លួនពុំព្រមចូលខ្លួនដោះ ស្រាយ។ ម្ចាស់ផ្ទះដែលសមត្ថកិច្ច ចាក់សោរនេះ មានឈ្មោះ សូ ដាម៉ុន ភេទស្រី អាយុ៤១ឆ្នាំ។

សមត្ថកិច្ចបាននិយាយរៀបរាប់ថា ដំបូងគេឃើញមានរថយន្ត មួយគ្រឿងម៉ាក Audi Q7 ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2AG-7576 បានបើកបរយ៉ាង លឿនដោយស្ត្រីម្នាក់ ក្នុងទិសដៅពី លិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៥៧B ដោយ មានសភាព រេពេញផ្លូវ។ លុះទៅដល់ត្រង់ចំណុច កើតហេតុ ស្រាប់តែរថយន្តនេះ បានរេចង្កូត ទៅបុកអ្នក ជិះកង់ម្នាក់ ដែល កំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យ ជនរងគ្រោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវបញ្ជូនទៅ កាន់មន្ទីរពេទ្យដើម្បី សង្គ្រោះបន្ទាន់។ ដោយឡែករថយន្ត បង្កហេតុ បានព្យាយាម បើករត់គេចចេញ ពីចំណុចកើតហេតុ តែត្រូវកម្លាំង សមត្ថកិច្ច មូលដ្ឋានតាមប្រមាញ់ និងឃាត់បាន ភ្លាមៗតែម្តង។ ស្ត្រីដែលជើងខ្លាំងជេរ ប្រមាថសមត្ថកិច្ចបានអះ អាងថា ខ្លួនមានឈ្មោះ សូ ដាម៉ុន ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នគេបានឃើញ រថយន្តបង្កហេតុ ម៉ាក Audi Q7 នោះ ចតនៅក្នុងផ្ទះមួយកន្លែង ក្នុងស្រុកសំពៅលូន ដោយចាក់សោរ បងផ្ទះចោល។

ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ ធ្នាប់សាធារណៈ បានថ្លែងឲ្យដឹងថា យោងតាម ច្បាប់ មាត្រា៧៧ ស្រ្តីដែលស្រវឹងយ៉ាងខ្លាំង ហើយបើកឡាន ជេរប្រមាថ នគរបាលនេះ មានទោសពី១ខែ ដល់ ៦ខែ នឹងពិន័យប្រាក់ពី ៨សែនរៀល ដល់ ៤លានរៀល, ដោយមិនគិតលើ បទជេរប្រមាថ និងរារាំង សមត្ថកិច្ចនោះទេ។

unnamed

Loading...

Leave a Reply

Your email address will not be published. Required fields are marked *