ព្រះរាជអាជ្ញា បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ខេត្តកំពង់ធំ ចុះបង្ក្រាបដេប៉ូឈើ និងទីតាំងស្តុកឈើល្មើសច្បាប់ ១១កន្លែង នៅក្នុងស្រុកស្ទោង រឹងអូសឈើអារបានជាង ១៥០ម៉ែត្រគូបត្រីគុណ !

ខេត្តកំពង់ធំ៖ ដេប៉ូស្តុកឈើ និងទីតាំងស្តុកឈើគ្មានច្បាប់ ១១កន្លែង បានរងការបង្ក្រាប និងរឹបអូសឈើអារ បានជាង ១៥០ម៉ែត្រគូបត្រីគុណ មានតម្លៃច្រើនពាន់ដុល្លារអាមេរិក នៅក្នុងប្រតិបត្តិការ រវាងពីរថ្ងៃបន្តបន្ទាប់គ្នា ចាប់ពីថ្ងៃទី៣០ឧសភា ដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិស្ទោង ឃុំស្រុកស្ទោង ស្រុកស្ទាង ខេត្តកំពង់ធំ ។ មន្ត្រីដដែលបានអោយដឹងទៀតថា ឈើក្រៅលំដាប់ថ្នាក់ ទាំងជាង១៥០ម៉ែត្រគូបត្រីគុណនោះ រហូតមកទល់ពេលនេះ មន្ត្រីព្រៃឈើកំពុងធ្វើការដឹកជញ្ជូន យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើស្ទោង ដើម្បីចាត់ការតាមច្បាប់។

គេនៅមិនទាន់ដឹងថាតើ ព្រះរាជអាជ្ញាខេត្តកំពង់ធំ នឹងបន្តបើកការស៊ើបអង្កេត ទៅលើម្ចាស់ដេប៉ូស្តុកឈើល្មើសច្បាប់ ទាំង១១កន្លែងនោះ និងមាននរណាខ្លះ ដែលជាប់ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើ ការបើកធ្វើអាជីវកម្មឈើ និងអ្នកដែលទទួលផល ពីម្ចាស់ស្តុកឈើទាំងនោះនៅឡើយទេ? ៕

Loading...