ព្រះរាជអាជ្ញា ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង និង​ជល់​មាន់​កណ្តាល​ព្រៃ ក្នុងស្រុក​ពេ​ជ្រា​ដា ចុងក្រោយ​ថា​មានច្បាប់​

ខេត្ត​មណ្ឌល​គី​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក សូ សុវិទ្យា កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង និង​សង្វៀន​ប្រជល់មាន់​ដ៏​ធំ​មួយកន្លែង ស្ថិតនៅ​កណ្តាល​ព្រៃ ក្នុងភូមិ​សាស្ត្រ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ដោយ​ក្នុង​នោះបាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ជាង​១០០​នាក់ និង​ខ្មែរ​ជាង​២០​នាក់​ផងដែរ។​

​បើទោះបីជា​ការបង្ក្រាប​នោះ​ហាក់​មាន​សកម្មភាព​ធំ​ក៏ដោយ ក៏​រហូតមក​ទល់នឹង​ថ្ងៃនេះ គេ​មិនទាន់​ឃើញ​មាន​របាយការណ៍ និង​ការនាំ​ខ្លួន​ជនជាតិ​វៀតណាម​ទាំង​ជាង​១០០​នាក់​នោះមក​ធ្វើការ​សួរនាំ​ អ្វី​នោះឡើយ។​

​ចំពោះ​ករណីនេះ លោក សំ រិត​ណ​យ មេ​ប៉ុស្តិ៍​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀ បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ដែល​ឃាត់ខ្លួន​ទាំងនោះ គឺ​សុ​ទ្ឋ​តែ​ចេញចូល​ដោយមាន​លិខិតស្នាម​ត្រឹមត្រូវ ទើបបានជា​ពុំមាន​ការនាំ​ខ្លួន​មក​សួរនាំ​។ ដោយឡែក​លោក សូ សុវិទ្យា ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត​វិញ បែរជា​និយាយថា វង្ស​ល្បែង​ខាងលើ​គឺមាន​ច្បាប់។​

​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ទីតាំង​ល្បែងស៊ីសង និង​សង្វៀន​ប្រជល់មាន់​នោះ គឺ​បាន​បើក​ដំណើរការ​អស់​រយៈពេល​ជាង​ច្រើន​ខែ​មកហើយ តែ​គេ​ពុំដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​ចុះបង្ក្រាប​នោះឡើយ ហើយ​បើតាម​ប្រជាពលរដ្ឋ​ថា វង្ស​ល្បែង​មួយ​នេះ​មាន​ខ្នងបង្អែក​ជា​អ្នកធំ​នៅ​ពី​ក្រោយ៕

08_31_2015_09_51_07games456 600 abc456 Alb3o4PtyMXTOIBznzsEwDg5Mlrq2_Y1IbOKD8rd9LQq

Loading...

Leave a Reply

Your email address will not be published. Required fields are marked *