ក្រសួងសុខាភិបាល ប្រកាសពីករណី ជនជាតិចិន និងជនជាតិខ្មែរស្លាប់ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឱ្យដឹងថា មានបុរស២នាក់បានស្លាប់បាត់បង់ជីវិតដែលមានដចខាងក្រោម៖
១.បុរសជនជាតិខ្មែរអាយុ៣៨ ឆ្នាំដែលមានអាសយដ្ឋាននៅភូមិសាមគ្គីសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២១បានរកឃើញតេស្តវិជ្ជមានវីរុសកូវីដ-១៩និងបានដាក់ឱ្យសម្រាកព្យាបាលនៅសណ្ឋាគារGreatDukeហើយរហូតដល់ថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២១ដោយសារមានអាការៈហត់បុរសខាងលើត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហើយនៅថ្ងៃដដែលនេះក្រុមគ្រូពេទ្យបានពិនិត្យសុខភាពនិងធ្វើការថតសួតរបស់គាត់បង្ហាញថាគាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំងនិងខ្សោយសូតខ្លាំងនិងបានប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមនៅថ្ងៃដដែលនោះរហូតមកដល់ថ្ងៃចុងក្រោយនេះប៉ុន្តែដោយសារការរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំងទៅៗនិងខ្សោយសួតខ្លាំងទៅៗអ្នកជំងឺបានបាត់បង់ជីវិតនៅថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០២១វេលាម៉ោង០៧:៣៥នាទីព្រឹកទោះជាមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាពពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ។

២.និងបុរសជនជាតិចិនអាយុ៤៣ ឆ្នាំដែលមានអាសយដ្ឋាននៅសណ្ឋាគារយ៉ងយ័នឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាលបានរកឃើញតេស្តវិជ្ជមានជំងឺកូវី៥-១៩នៅថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២១ហើយបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះនៅថ្ងៃដដែលនោះរហូតដល់ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២១អាការៈបុរសនេះមានសភាពហត់ខ្លាំងជាមួយនិងលទ្ធផលពីក្រុមគ្រូពេទ្យពិនិត្យឃើញថាមានការថយចុះនូវអុកស៊ីហ្សែនសម្រាប់ការដកដង្ហើមខ្លាំងក៏បានបញ្ជូនបន្តព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២១ ។ ការពិនិត្យសុខភាពនិងការថតសួតបានបង្ហាញថាគាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំងនិងខ្សោយសូតខ្លាំងហើយក្រុមគ្រូពេទ្យបានផ្តល់ការព្យាបាលតាមបច្ចេកទេសនិងប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែមតាំងពីថ្ងៃនោះមកប៉ុន្តែទោះជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយជាអកុសលមិនអាចជួយសង្គ្រោះបានក៏បុរសនេះបានធ្វើមរណៈកាលនៅថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០២១វេលាម៉ោង០៧:៤៥នាទីព្រឹក ។ ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖បុរសទាំង២ខាងលើគឺបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩វៃលុកលឿនធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរនិងខ្សោយសូតខ្លាំងពេក ។

Loading...