ព្រះសង្ឃជិត៣០០អង្គធ្វើពិធីរាប់បាទបាំង្សូលឧទ្ទិសកោសល់ឲ្យអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានមេគង្គនឹងតាមបណ្តោយផ្លូវជាតិលេខ៩

ខេត្តស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី១២ ខែកុម្ភ:ឆ្នាំ២០១៧ព្រះសង្ឃជិត៣០០អង្គបានប្រារព្វធ្វើពិធី រាប់បាទបាំង្សូលឧទ្ទិសកោសល់ដល់អ្នកស្លាប់នៅលើស្ពានមេគង្គនឹងនៅលើផ្លូវជាតិលេខ៩ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានពុទ្ធបរិសទ្ទជិតឆ្ងាយអញ្ចើញចូលរួមរាប់បាទជាច្រើននឹងឧទ្ទិសកោសល់យកផល្លាអានិសង្ឃរាង្គៗខ្លួននឹងមន្ត្រីអ្នកមុខអ្នកការកងកម្លាំងប្រដាប់អាវុធ អញ្ចើញចូលរួមធ្វើចរាចរណ៍ការពារសន្តិសុខក្នុងពិធីរាប់បាទនេះផងដែរ។ ដែលប្រារព្វនៅលើស្ពានមេគង្គតែម្តងស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ នឹងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកតាអាចារ្យ ផល ធម្មការស្រុកបានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភ: នេះថា ក្នុងការធ្វើពិធីរាប់បាទដែលមានព្រះសង្ឍនិមនចូលរួមរាប់បាទជិត៣០០ព្រះអង្គក្នុងខេត្តដោយផ្តើមចេញពីព្រះអង្គព្រះនាមពុទ្ធ យ៉ាំព្រះអនុគុណខេត្តនឹងធម្មការខេត្តនឹងស្រុកព្រមទាំងគណៈកម្មការពុទ្ធបរិសទ្ធចំណុះជើងវត្តទាំងមូល បានមូលមតិគ្នាជាឯកឆាន់ធ្វើពិធីនេះឡើងគោលបំណង ដើម្បីឧទ្ទិសកោលសល់ដល់អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានមេគង្គនឹងកំណាត់ផ្លូវជាតិលេខ៧ ដើម្បីឲ្យខ្មោចដែលស្លាប់នោះបានទទួលនូវការឧទ្ទិសនេះផងនឹងរំងាប់នូវគ្រោះចង្រៃទាំងឡាយដែលមាននោះឲ្យសាបរលាបអស់ទៅកុំឲ្យមានគ្រោះថ្នាក់ឬគ្រោះចង្រៃចូលមកបៀតបៀនដល់បងប្អូនប្រជាជនខ្មែរនឹងពុទ្ធបរិសទ្ធទាំងអស់ដែលធ្វើដំណើរលើផ្លូវនឹងលើស្ពាននេះហើយឲ្យទេវតាឆ្នាំថ្មីឆ្នាំរការជួយថែរក្សាឲ្យជួបតែសំណាងល្អនឹងសេចក្តីសុខគ្រប់គ្នាគ្រប់ក្រុមគ្រួសារ ៕ វុទ្ធឦសាន

Loading...