ព្រះសង្ឃ៤៦អង្គគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ មានអាការ:ក្អក ហៀសំបោរនឹងមានកម្តៅ >៣៧,៥,អង្សា

(ខេត្តបាត់ដំបង)៖ ព្រះសង្ឃចំនួន៤៦អង្គគង់នៅវត្តស្វាយដង្គំក្នុងស្រុកឯកភ្នំ បានមានអាការ:ក្អក ហៀរសំបោររយៈពេល៦ថ្ងៃកន្លងមករហូតមកដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ទទួលការព្យាបាលបានធូស្រាលខ្លះហើយ ខណៈដែលព្រះសង្ឃ២៥អង្គត្រូវបានក្រុមការងារ ក្រសួងសុខាភិបាលចុះនាំយកសំណាកទៅ ធ្វើការពិនិត្យនៅរាជធានីភ្នំពេញបន្ត។

ប្រធានមន្ទីរ សុខាភិបាលខេត្តបាត់ដំបង លោក វឿង ប៊ុនរ៉េត បានឲ្យដឹងនៅ រសៀលថ្ងៃនេះថា រោគសញ្ញាដែលកើតមានចំពោះព្រះសង្ឃទាំង៤៦អង្គគឺមានព្រះជន្មចន្លោះពី១១ដល់១៩ព្រះវស្សា ក្នុងចំណោមព្រះសង្ឃទាំង៤៦អង្គមានព្រះសង្ឃភាគច្រើននិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សាក្នុងវត្តនេះ​បច្ចុប្បន្នទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ។

លោកធានមន្ទីបន្តថា ពាក់ព័ន្ទនឹងករណីខាងលើមានការភ្ញាក់ផ្អើលឡើងបន្ទាប់ពីខាងមន្ទីរទទួលបានការណែនាំពី លោក ងួន រតនៈអភិបាលខេត្តបាត់ដំបងនៅវេលាម៉ោងជាង១៩យប់នាថ្ងៃទី១៣ ខែកញ្ញាភ្លាមៗនោះក្រុមការងារ RRT នៃមន្ទីរសុខាភិបាលខេត្តដឹកនាំដោយលោកវេជ្ជបណ្ឌិត​ អ៊ុក.វិទ្យា​អនុប្រធានមន្ទីរ​ លោកប្រធានប្រតិបត្តិស្រុកសង្កែនិងសហការីបានចុះពិនិត្យ​និងយកសំណាកចំនួន២១អង្គដើម្បីយកទៅពិនិត្យជាជំហ៊ានទី១។ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ ក្រុមការងារនឹងបន្តចុះយកសំណាកព្រះសង្ឃ២៥អង្គបន្ថែមទៀត ដើម្បីយកទៅពិនិត្យនៅរាជធានីភ្នំពេញ។

លោកបន្តថា ការកំណត់ស្ថានភាពរួមជាបឋមមិនមានសភាពធ្ងន់ធ្ងរទេ​ ប៉ុន្តែមន្ត្រីជំនាញនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀតក្រោយពីក្រុមការងារត្រូវបានបញ្ចប់ប្រតិបត្តិការ ហើយក្រោយពីមានការព្យាបាលក្រុមការងារបានណែនាំដល់លោកអាចារ្យគណៈគ្រប់គ្រងសាលាពុទ្ធិកៈឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួនដូចជា ពាក់ម៉ាស់នឹងឆាន់ទឹកក្តៅ៕

Loading...