ព្រះសង្ឃ​មួយ​អង្គ​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​វត្ត​ ដោយ​មាន​ចំណង​ចង​ជាប់​.​ក​

ខេត្តបន្ទាយមានជ័យ​៖​ ព្រះសង្ឃ​មួយ​អង្គ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​វត្ត​ដោយ​មាន​ចំណង​ចង​ជាប់​និង​ក​ ជាមួយ​ និង​ដើមឈើ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​តា​អាចារ្យ​និង​ព្រះសង្ឃ​ពេញ​ក្នុង​វត្ត​។​ ហេតុការណ៍​កើតឡើង​ នៅ​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​នឹង​ដើមឈើ​ ក្នុង​បរិវេណ​វត្ត​ ថ្មពួក​ស្ថិត​ ក្នុងភូមិ​ថ្មពួក​ ឃុំ​ថ្មពួក​ ស្រុក​ ថ្មពួក​ ខេត្តបន្ទាយមានជ័យ​។​

លោក​អនុ​សេរី​ឯក​ ឈួ​ត​ ថា​ អធិការរង​នគរបាល​ស្រុក​ថ្មពួក​ បាន​ឲ្យ​ដឹង​ថា​ ព្រះសង្ឃ​ព្រះ​នាម​ កាន់​ ប៊ុ​ន​គាំ​ហៅ​រតនៈ​ មាន​ព្រះ​ជន្ម​៤៩​វស្សា​ បច្ចុប្បន្ន​គង់​ក្នុង​វត្ត​ថ្មពួក​ មានស្រុក​កំណើត​នៅ​ ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​។​ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញ​ថា​ ព្រះសង្ឃ​ព្រះ​នាម​ កាន់​ ប៊ុ​ន​គាំ​ហៅ​រតនៈ​ បាន​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​ ដោយនៅ​ លើ​រា​ង្គ​កាយ​សមត្ថកិច្ច​ពិនិត្យ​មិន​ មាន​ ស្លាកស្នាម​អ្វី​គួរ​ឱ្យ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​នោះ​ឡើយ​។​ ជុំវិញ​នៃ​ការ​ធ្វើ​អត្តឃាត​នេះ​ បើ​តាម​ប្រភព​ពី​ពុទ្ធបរិស័ទ​និង​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ថ្មពួក​ បាន​និយាយ​ថា​ កាលពី​២-៣​ថ្ងៃមុន​ ព្រះសង្ឃ​អង្គ​នេះ​ មាន​សង្ឃដីកា​ទៅ​កាន់​ពុទ្ធបរិស័ទ​ថា​ អ​ត្មា​រស់នៅ​មិន​បាន​យូរ​ទេ​ ដោយសារ​មាន​ជម្ងឺ​ទឹកនោមផ្អែម​និង​ជម្ងឺ​ ថ្លើម​ទាច​ទឹក​ ប្រចាំ​ កាយ​ឈឺ​រ៉ាំរ៉ៃ​ព្យាបាល​មិន​សះស្បើយ​។​

លោក​អធិការរង​ស្រុក​ថ្មពួក​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ លុះ​នៅ​យប់​កើតហេតុ​លោកតា​ម្នាក់​ដែល​អ្នក​ មើលថែ​ព្រះ​អង្គ​បាត់​គាត់​មិនដឹង​និមន្ត​ទៅ​ណា​។​ នៅ​ពេល​នោះ​ទាំង​លោកតា​ចា​រ្យ​និង​ព្រះសង្ឃ​ក្នុង​វត្ត​បាន​នាំ​ គ្នា​ដើរ​រក​បន្ទាប់​មក​ក៏​បាន​ប្រទះ​ឃើញ​ព្រះ​អង្គ​ចងក​និង​ដើមឈើ​ទាល​នៅ​ខាង​មុខ​កុដិ​របស់​គាត់​ប្រហែល​ ១០​ម៉ែត្រ​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ​។​ បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ករណី​អត្តឃាត​ចងក​សម្លាប់​ខ្លួន​ ប្រហែលជា​ព្រះសង្ឃ​អង្គ​នោះ​តូចចិត្ត​និង​ជម្ងឺ​ប្រចាំ​កាយ​៕

bmc ukk (1)

bmc ukk (2)

bmc ukk (3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *