ព្រះសង្ឃ និងពលរដ្ឋតវ៉ាទាមទារដោះលែងព្រះសង្ឃខ្មែរក្រោម២អង្គ នៅខាងមុខសាលាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ព្រះសង្ឃ និងពលរដ្ឋ តវ៉ាទាមទារដោះលែងព្រះសង្ឃខ្មែរក្រោម ២អង្គ នៅខាងមុខសាលាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥។

ព្រះសង្ឃ និងពលរដ្ឋប្រហែល ៤០នាក់ នាំគ្នាតវ៉ានៅខាងមុខសាលាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីទាមទារឲ្យដោះលែងព្រះសង្ឃខ្មែរក្រោម ២អង្គ នៅរសៀលថ្ងៃទី២ ខែសីហា ។

ព្រះសង្ឃខ្មែរកម្ពុជាក្រោម គង់នៅវត្តអង្គតាម៉ិញ ២អង្គ ត្រូវបានអនុគណខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអាជ្ញាធរចាប់ផ្សឹក នៅវេលាម៉ោងប្រមាណ ៤ល្ងាច ថ្ងៃទី១ សីហា នៅវត្តជម្ពូវ័ន ដោយចោទប្រកាន់ថា ព្រះអង្គបានប្រព្រឹត្តខុសធម៌វិន័យ។ ព្រះសង្ឃទាំង ២អង្គ មានព្រះនាម ដាវ ទេព្យ និងព្រះនាម ជា វណ្ណដា។

កាលពីព្រឹកថ្ងៃទី១ ខែសីហា គណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យរដ្ឋបាលក្នុងវត្តអង្គតាម៉ិញ ហៅវត្ត គោកចំបក់ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ តាមបណ្ដឹងរបស់ពលរដ្ឋ ។

ក្នុងពេលចុះត្រួតពិនិត្យ អាជ្ញាធររកឃើញថា កុដិលេខ៤ ដែលគង់នៅដោយព្រះសង្ឃ ដាវ ទេព្យ មានលាក់ទុកម្សៅគ្រាប់ពណ៌ស កាំបិត ដាវ និងសម្ភារៈមួយចំនួនទៀត ដែលខុសនឹងធម៌វិន័យ ៕

e43 (1)

e43 (2)

e43 (3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *