ខេត្តព្រះសីហនុ៖ បុ័ងតោហោះ១កាំបិតធ្លាយបេះដូងស្លាប់ភ្លាម

ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចតាមប្រមាញ់និងចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ បន្ទាប់ពីបានប្រើកាំបិតបុ័ងតោគប់បុរសម្នាក់ធ្លាយបេះដូងមកក្រៅបណ្តាលឲ្យបាត់បង់ជីវិតគួរឲ្យរន្ធត់បំផុត ។

សេចក្តីរាយការណ៍បានឲ្យដឹងថា អំពើហិង្សាកើតឡើងដោយមិនទាន់ដឹងច្បាស់លាស់អំពីមូលហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១៥ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិបាញ់ជ្រូក ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ផុង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅ ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ រីឯជនរងគ្រោះឈ្មោះ អុក ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕

ae-1 ae-2 se

Loading...