ព​លរ​ដ្ឋ​ និង ​ឈ្មួ​ញ​​ដំឡូ​ង ត្អូ​ញត្អែរ​ រឿង​​ដំឡូង​​ធ្លាក់​​ថ្លៃ​ មន្ត្រី​​ច្រក​ទ្វារ​​ទា​​លុយ​​ខ្ពស់​

ខេត្ត​ត្បូងឃ្មុំ៖ ក្រុម​ឈ្នួ​ញ​ដំឡូង ក៍​ដូចជា​ប្រជាកសិករ នៅ​ខេត្ត​ត្បូងឃ្មុំ​ពេលនេះ បាននាំគ្នា​ត្អូញត្អែរ ពី​តម្លៃ​ដំឡូង​នៅ​ទីផ្សារ​វៀតណាម​ធ្លា​ក់​ចុះ ចំណែក​ក្រុមមន្ត្រី​សមត្ថកិច្ច ក៍បាន​ទារលុយ​ខ្ពស់ ដោយ​មិន​បន្ធូរដៃ​ឡើយ ។

យោងតាម​ប្រភព​ឲ្យ​ដឹងថា ដំឡូង​កាលពី​ឆ្នាំមុន​ដំឡូង​មី​មានតម្លៃ​ពី៣០០ ទៅ ៣៤០រៀល ក្នុង១គីឡូក្រាម ប៉ុន្តែ​ចូលមក​ដល់​ឆ្នាំនេះ ធ្លា​ក់​ចុះ​​នៅសល់​ត្រឹមតែ២៧០ ទៅ ២៨០រៀល​ប៉ុណ្ណោះ ។ ចំណែក​ការចំណាយ​ទៅលើ​សមត្ថកិច្ច​ដោយ​រាប់​តាំងពី​ជញ្ជីង​ចល័ត​តាមផ្លូវ និង ច្រ​ក​ទ្វា​រ​ព្រំដែន​ទ្វេភាគី​ដា ឬ ដូង៧ដើម​ផង យ៉ាងហោចណាស់​ក៍ជាង២០ ម៉ឺន​រៀល​ដែរ ក្នុង១ឡាន ។

គួរ​បញ្ជាក់ថា ដោយសារតែ​ការកំណត់​ទារលុយ​ក្បាល​ឡាន​ខ្ពស់​នេះហើយ កាលពី​ថ្ងៃទី២១ មករា ម្សិលមិញ គេ​ឃើញ​ឡាន​ដឹក​ដំឡូង​មី ប​ន្ត​ក​ន្ទុយ​គ្នា​ត្រៀបត្រា នៅខាងមុខ​ច្រក​ដា ដើម្បី​តវ៉ា​ឲ្យ​ក្រុមមន្ត្រី​បញ្ចុះ​ការទារលុយ ដោយ​ក្ដី​អនុគ្រោះ​ដល់​ពួកគាត់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *