ព​ល​រដ្ឋ​​ថា​ ទូក​​បូម​​ខ្សាច់​ នៅ​តែ​​បន្ត​​ស​ក​ម្ម​ភាព​​តាម​​ដង​​ទ​ន្លេ​មេ​គង្គ​ ក្នុង​ស្រុក​​កៀន​ស្វាយ​

ខេត្តកណ្ដាល​៖ ក្រុម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា រហូតមកដល់​ព្រឹក​ថ្ងៃទី​២៨ មករា នេះ គេ​នៅតែ​ប្រទះឃើញ​ទូក​ខ្សាច់​ដ៍​ធំ​មួយ នៅតែ​ធ្វើ​សកម្មភាព​បូម​ខ្សាច់​យ៉ាង​គគ្រឹកគគ្រេង តាម​ដង​ដង​ទន្លេមេគង្គ ត្រង់ចំណុច ភូមិ​ស្ដៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះបាន​លើកឡើងថា សេចក្ដីប្រកាស​របស់​ក្រសួង​ធនធាន និង​ឧ​ត្តុ​និយម ក៏ដូចជា​ក្រសួង​រ៉ែ និង​ថាមពល​ស្ដីពី​ការបញ្ចប់​សកម្មភាព​បូ​ម​យក​ខ្សាច់ ពិសេស​នៅក្នុង​ភូមិសាស្ត្រ ខេត្តកណ្ដាល កាលពីពេល​កន្លងទៅ បានធ្វើ​ឲ្យ​ពួកគាត់​សប្បាយចិត្ត ដែល​អាច​ចាក​ផុតពី​ហានិភ័យ ដែល​បណ្ដាលមកពី​ការបាក់​ស្រុតដី​នៅតាម​ដង​ទន្លេ ប៉ុន្តែ​ពេលនេះ​ពួកគាត់​នៅតែ​ប្រទះឃើញ​មានការ​បូម​ដូច​ធម្មតា​ដដែល ដែលជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ការរំលោភបំពាន​ធ្ងន់ធ្ងរ ទៅលើ​សេចក្ដីប្រកាស​ទាំងនោះ​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ជឹម សុខុន អភិបាលរង​ខេត្តកណ្ដាល ទទួលបន្ទុក​បង្ក្រាប​ទីតាំង​បូម​ខ្សាច់​បាន​បញ្ជាក់ថា លោក​នឹង​បញ្ជូន​កម្លាំង​ឲ្យ​ចាត់វិធានការ​ចំពោះ​ករណីនេះ​។ ចំណែក​លោក ជន ប៉េងឡុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​ខេត្តកណ្ដាល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​អនុវត្តតាម​ស្មារតី​របស់​សេចក្ដីប្រកាស​ឲ្យ​មានការ​ផ្អាក​បូម​ខ្សាច់​នោះ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *