ព​ល​រ​ដ្ឋ​​ថា ទំ​និញ​គេច​ពន្ធ​ និ​ង​ ទំនិ​ញ​​បង់​ពន្ធ​​មិន​​គ្រប់​ កំ​ពុង​​ឡើង​​តាម​​កំពង់​ផែ​​ក​ណ្ដាល​ ក្នុង​​ខេត្ត​កំពត​

ខេត្តកំពត ៖ ក្រុម​ប្រជាពលរដ្ឋ និង អ្នកជំនួញ​ខ្លះ​បាន​ឲ្យ​ដឹងថា ពេលនេះ​ទំនិញគេចពន្ធ និង ទំនិញ​ដែល​បង់ពន្ធ​មិន​គ្រប់ ត្រូវបាន​គេ​ប្រ​ទះ​ឃើ​ញ​ឡើង​យ៉ាង​គគ្រឹកគគ្រេង តាម​កំពង់ផែ​កណ្ដាល ដែលមាន​ទីតាំង​ស្ថិតក្នុង​ក្រុង​កំពត ខេត្តកំពត ។

តាម​សេចក្ដីរាយការណ៍​ឲ្យ​ដឹងថា ភាគច្រើន​ដែលជា​ប្រភេទ ទំនិញ​ចាប់ហួយ មានដូចជា មី ស្កស ត្រីខ ខ្លះ​ត្រូវបាន​គេ​ធ្មេចភ្នែក​តាមរយៈ​កា​​រ​ផ្ដល​ផលប្រយោជន៍​បន្តិចបន្តួច ហើយ​ខ្លះទៀត​ត្រូវបាន​គេ​តម្រូវ​ឲ្យ​បង់ពន្ធ ៥០% តែប៉ុណ្ណោះ ដើម្បី​ទុក​ចំណែក​ខ្លះ​សម្រាប់​ក្រុមមន្ត្រី ជំ​នា​ញ​​ដែល​ប្រចាំការ​នៅ​ទីនោះ ។

គួរ​បញ្ជាក់ថា ទំនិញ​ទាំងនេះ​កន្លងទៅ​ត្រូវបាន​គេ​ប្រទះឃើញ​ឡើង​តាម​ច្រក​កំពង់ផែ កែវផុស និង ស្ទឹងហាវ នៃ​ ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ដោយ​បច្ចុប្បន្ន​ទីនោះ​មានការ​រិត​ត្បិត​ពន្ធ​ខ្លាំង ក៍​សម្រុក​មក​ឡើង​នៅ​កំពង់ផែ​កណ្ដាល ក្នុង​ក្រុង​កំពត​វិញ ដោ​យ​មា​ន​​ឈ្មោះ ឡេង និង ជឺ ជា​អ្នក​រត់ការ​កាង​ការពារ ។ ប៉ុន្តែ​យ៉ាងណា​ក៍ដោយ លោក សំ សុខា ប្រធាន​សាខាគយ​ខេត្តកំពត​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​ទាំ​ងនោះ ដោយ​ថា លោក​ពិតជា​មិនបាន​ធ្វើ​រឿង​អស់​ទាំងនេះ​ទេ ហើយ​គ្រប់ពេល​ដែលមាន​ទូក​ទំនិញ​ចូល គឺ សុទ្ធតែ​ឆ្លងកាត់​ការបង់ពន្ធ​ទាំ​ងអស់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *