ភាគបន្តនៃអំពើពុករលួយរបស់លោកហេងវុទ្ធីនាយកផែនការនិងវិនិយោគសាលាខេត្តតាកែវ

ខេត្តតាកែវ÷លោក ហេង វុទ្ធី ​នាយកទីចាត់ការផែនការនិងវិនិយោគខេត្តតាកែវ ដែលបានប្រព្រឹត្តិអំពើពុករលួយជាច្រើនករណីជាយូរឆ្នាំ ចាប់ទាំងពីពេលលោកចូលមកកាន់ តំណែងជានាយកទីចាត់ការផែនការ និងវិនិយោគចាប់ពីឆ្នាំ២០១៧ មកដល់ ឆ្នាំ២០២១នេះ ៖

១.ការងារដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់៖ លោក ហេងវុទ្ធី បានរៀបចំការដេញថ្លៃ ដោយបានដៅគម្រោង និងអ្នកទទួលការដែលត្រូវបានគម្រោងរួចជាស្រេច មុនដល់ថ្ងៃប្រជុំបើកសំណើដេញថ្លៃ។ អ្នកទទួលការណាដែលមានលុយ ហើយគាត់ត្រូវការលុយថ្មើណាបានថ្មើហ្នឹង នោះគាត់នឹងទទួលបានគម្រោងច្រើនជាងគេ។ដោយគាត់យកគម្រោងនោះលក់ឱ្យអ្នកទទួលការ ដែលមានលុយទិញនោះ។ ហើយ លោក ហេង វុទ្ធី ក៏ធ្លាប់បានទូរស័ព្ទទៅរារាំងគំរាមកំហែងដល់អ្នកទទួលការផ្សេងទៀត មិនឱ្យចូលរួមប្រកួតប្រជែងក្នុងការងារដេញថ្លគម្រោងឃុំ សង្កាត់ ជាញឹកញាប់ផងដែរ។

គម្រោងដែលបានដេញថ្លៃឈ្នះហើយ អ្នកទទួលការនោះត្រូវតែបង់លុយទៅឱ្យ លោក ហេង វុទ្ធី ពី៥% ទៅ១០% នៃតម្លៃកិច្ចសន្យាតាមប្រភេទគម្រោងផ្សេងៗពីគ្នា។ហើយការប្រមូលលុយពីអ្នកទទួលការ ធ្វើឡើងតាមរយៈឱ្យអ្នកទទួលការមកជួបផ្ទាល់ដល់កន្លែងធ្វើការរបស់គាត់ និងមានវេរតាមwing ឬ តាមប្រព័ន្ធផ្សេងៗទៀត ។ ដោយគាត់និយាយថាយកទៅឱ្យលោកអភិបាលខេត្ត និងក្រសួងថ្នាក់លើ។

២.ការអនុវត្តគម្រោង៖ អ្នកទទួលការដែលដេញថ្លៃឈ្នះទទួលបានគម្រោង ត្រូវតែបង់លុយភ្លាមៗបន្ទាប់
ពីដេញថ្លៃរួច មិនចាំបាច់ដល់អនុវត្តគម្រោងចប់ហើយទូទាត់ប្រាក់ពីឃុំបានទេ។ បើអ្នកទទួលការណាមិនបានបង់លុយមុនទេ ពេលអនុវត្តន៍គម្រោង ទោះបីធ្វើគម្រោងចប់ត្រឹមត្រូវហើយក៏ដោយ ក៏មិនអនុញ្ញាតិឱ្យមន្រ្តីរបស់ខ្លួនទៅចូលរួមបិទដែរ ហើយរកលេសចាប់កំហុសគ្រប់បែបយ៉ាង លុះត្រាតែឱ្យអ្នកទទួលការនោះមកជួបគាត់និយាយគ្នារឿងលុយត្រូវសិន ទើបអនុញ្ញាតិឱ្យបិទបាន។ ចំពោះគម្រោងមួយចំនួន ដែលអ្នកទទួលការបង់លុយមុន ពេលអនុវត្តន៍មិនបានត្រឹមត្រូវក៏ដោយ ឱ្យតែអ្នកទទួលការត្រូវការសុំបិទគឺអាចបិទបានដោយងាយបំផុត។

៣.ការងាររៀបចំបញ្ជីឈ្មោះអ្នកទទួលការ៖ នៅក្នុងសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោង មូលនិធិឃុំ
សង្កាត់ ឆ្នាំ២០១៧ ទំព័រ១៦៧ បន្ទាត់ទី៣០ បានបញ្ជាក់ថា៖ អ្នកទទួលការទាំងឡាយដែលបានដាក់ពាក្យសុំចុះឈ្មោះ ក្នុងបញ្ជីឈ្មោះអ្នកទទួលការ ហើយមិនឃើញឈ្មោះនៅក្នុងបញ្ជីនេះ ត្រូវធ្វើការតវ៉ា ទៅគណៈកម្មការ
បុរេលក្ខណសម្បត្តិ នៅក្នុងអំឡុងពេល១០ថ្ងៃធ្វើការ បន្ទាប់ពីការបិទផ្សាយ ។ ប៉ុន្តែនៅខេត្តតាកែវការរៀបចំបញ្ជី
ឈ្មោះនេះ ធ្វើកាត់ៗ ដោយមានការលាក់បាំង មិនមានភាពច្បាស់លាស់ មិនត្រឹមត្រូវតាមគោលកាណ៍ណែនាំទេ
ហើយក៏មិនដែលមានបិទផ្សព្វផ្សាយឱ្យអ្នកទទួលការណាបានដឹងដែរ។

ទម្រង់ពាក្យសុំចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការ មាននៅទីចាត់ការផែនការ និងវិនិយោគរាជធានី_ខេត្ត ហើយត្រូវផ្តល់ឱ្យអ្នកទទួលការ ដោយមិនមានការបង់ប្រាក់ឡើយ ។ ប៉ុន្តែនៅពេលទៅយកពាក្យសុំចុះឈ្មោះរាល់ឆ្នាំ លោក ហេង វុទ្ធី តែងតែកំណត់ តម្លៃ៥០០ដុល្លារ ក្នុង១ច្បាប់ សម្រាប់១ក្រុមហ៊ុនដោយគ្មានការការតវ៉ា ។ ហើយនៅពេលយកពាក្យទៅដាក់ត្រូវបង់លុយទៀត បើក្រុមហ៊ុនណាមិនបានបង់លុយទេ លោកហេង វុទ្ធីប្រាប់ជំនួយការរបស់គាត់មិនឱ្យទទួលយកពាក្យនោះទេ។

ចំពោះការងារចុះពិនិត្យមើលគ្រឿងចក្រ និងសម្ភារៈរបស់អ្នកទទួលការវិញ លោក ហេង វុទ្ធី ក៏មានការឃុបឃិតផ្សំគំនិត ជាមួយអ្នកទទួលការមួយចំនួនតូច ដែលពុំមានឧបករណ៍ សម្ភារៈ និងគ្រឿងចក្រសោះ ដោយជួយរៀបចំធ្វើឯកសារក្លែងបន្លំ និងថតរូបភាពគ្រឿងចក្រពីក្រុមហ៊ុនផ្សេងមកដាក់ចូលឱ្យគ្រប់គ្រាន់ ទៅតាមប្រភេទអ្នកទទួលការ។ ការរៀបចំនេះមានតម្លៃខ្លួន មិនក្រោម១០០០ដុល្លារទេ ក្នុង១ក្រុមហ៊ុន។

ក្រៅពីនេះនៅមានក្រុមហ៊ុន មួយចំនួនទៀត ក៏ត្រូវការថែមប្រភេទការងារ ទោះបីគ្មានសម្ភារៈគ្រប់គ្រាន់ក៏ដោយ ឱ្យតែលុយត្រូវគឺអាចថែមប្រភេទការងារបានយ៉ាងងាយស្រួលបំផុត។

លោកហេងវុទ្ធីមិនឆ្លើយតបជាមួយអ្នកកាសែតជុំវិញបញ្ហាខាងលើនេះទេ៕

Loading...