ភាគីថៃគ្មានចេតនាក្នុងការបាញ់សម្លាប់ប្រជាពលរដ្ឋកម្ពុជានោះទេ

ភ្នំពេញ៖ ឯកឧត្ដម Prawit Wongsuwan ឧបនាកយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងការពារជាតិព្រះរាជាណាចក្រថៃបានថ្លែងថា ភាគីថៃគ្មានចេតនា ក្នុងការបាញ់សម្លាប់ប្រជាពលរដ្ឋកម្ពុជានោះទេ ហើយបញ្ហាដែលកើត ឡើងកន្លងមកនេះ ដោយសារការភាន់ច្រឡំ ដែលយើងបានធ្វើការ ដោះស្រាយជាមួយគ្នា ដោយថៃបានធ្វើការសុំទោស និងសងការខូច ខាតមួយចំនួនផងដែរ។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកទី១០ នាព្រឹកថ្ងៃទី២៤ ខែធ្នូឆ្នាំ ២០១៤នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រានោះ ឯកឧត្ដមឧប នាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិមានប្រសាសន៍ជុំវិញការបាញ់សម្លាប់ប្រជាពលរដ្ឋកម្ពុជារបស់ភាគីថៃថា កិច្ចការងារ នេះវាមិនមែនជាថ្ងៃណាក៏វាកើតទេ ពិតប្រាកដទៅរឿងរ៉ាវខ្លះវាមាន របៀបហៅថាភាន់ច្រឡំម្ដងម្កាលកើតឡើងពិតប្រាកដមែន ប៉ុន្តែរឿង នេះមិនមែនថាមិនដោះស្រាយទេ យើងតែងទំនាក់ទំនងជាមួយភាគី ថៃដោះស្រាយជាបន្តបន្ទាប់ ។ ពិតណាស់យើងបានកាត់បន្ថយជាបន្ត បន្ទាប់ប៉ុន្តែវាមិនទាន់អស់ ដូច្នេះហើយបានជាយើងបន្តជួបពិភាក្សា ប្រ ជុំគ្នាដើម្បីយើងប្រគល់ភារកិច្ចចាត់ចែង ឱ្យអ្នកដែលមានការពាក់ព័ន្ធ ទាំងនោះអនុវត្តន៍ឱ្យបានពេញលេញថែមទៀត ។ ចំពោះការដាក់ ទោសគឺផ្អែកទៅតាមភ័ស្តុតាងទាំងឡាយ បទល្មើសដែលមានពិត ប្រាកដ ហើយប្រសិនបើរកឃើញពិតប្រាកដនោះគឺមានចេតនារំលោភ បំពានតទៅអ្វីដែលយើងបានជួបសន្យាជាមួយគ្នា មិនថាខាងកម្ពុជាឬ ខាងថៃទេ គឺត្រូវបំពេញទាំងអស់។

ពាក់ព័ន្ធនិងសំណួរស្ដីពីបំណែកយន្តហោះដែលធ្លាក់ក្នុងខេត្តព្រះវិហារថ្មីៗកន្លងមកនោះឯកឧត្ដម ទៀ បាញ់ ថ្លែងថា រឿងបំណែកយន្ត ហោះនេះ មិនដឹងជាហេតុអ្វីវាតែងតែមានភាពចៃដន្យធ្លាក់នៅតែម្ដុំវា ធ្លាប់តែកើតហេតុការណ៍ទាំងនោះ ។ ពិតប្រាកដទៅវាមិនមែនធ្លាក់តែខាងកម្ពុជាទេ ខាងថៃក៏មានធ្លាក់ដែរ ដូច្នេះរឿងនេះកន្លងមកយើងតែង តែបានរួមគ្នារើសយកបំណែកទាំងនោះ ទៅធ្វើការសិក្សាស្រាវជ្រាវជា មួយគ្នា ។ យើងមិនអាចរកឃើញអត្តសញ្ញាណពិតប្រាកដថា វាផលិត ឬទិញពីអ្នកណានោះទេ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *