ភាពតានតឹងកាន់តែកើនឡើងនៅថៃ នៅពេលបាតុករត្រៀមប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំក្នុងទីក្រុងបាងកក

ភាពតានតឹងកំពុងកើនឡើងជុំវិញការតវ៉ារបស់ក្រុមបាតុករថៃដោយប៉ូលិសបានបាញ់សម្លាប់មនុស្សចំនួន៦នាក់កាលពីសប្តាហ៍មុន និងប្រើឧស្ម័នបង្ហូរទឹកភ្នែក ព្រមទាំងបាញ់ទឹកទៅលើក្រុមបាតុករនៅតាមដងផ្លូវនៃទីក្រុងបាងកក។

ក្រុមបាតុករថៃកំពុងជំរុញឱ្យមានបាតុកម្មធំបន្ថែមទៀត ដោយក្រុមបាតុករគ្រោងនឹងប្រមូលផ្ដុំគ្នានៅការិយាល័យ Crown Property Bureau ដែលជាភ្នាក់ងារគ្រប់គ្រងទ្រព្យសម្បត្តិរបស់រាជានិយមថៃ។

បន្ទាប់ពីការប្រមូលផ្តុំគ្នាអស់រយៈពេល ៤ខែដែលមានការចូលរួមពីបាតុកររាប់ម៉ឺននាក់ ស្ថានភាពកាន់តែតានតឹងទៅៗ ដោយមេដឹកនាំបាតុកម្មព្រមានថា ពួកគេនឹងមិនសម្រុះសម្រួលនោះទេដែលចូលរួមដោយ ចលនាដឹកនាំដោយនិស្សិតជាច្រើនពាន់នាក់បានក្លាយជាមូលដ្ឋាននៅតាមដងផ្លូវ និងបណ្តាញសង្គម។ ពាក្យស្លោកនិងការជេរប្រមាថប្រឆាំងនឹងរបបរាជានិយមកំពុងតែរីកសាយភាយ ខណៈប៉ូលិសប្រឆាំងកុបកម្មបានអះអាងថា ពួកគេបានត្រៀមចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការប្រមូលផ្តុំគ្នានេះ។

ចលនានេះកំពុងអំពាវនាវឱ្យនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា ដែលបានឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារមួយក្នុងឆ្នាំ២០១៤ លាឈប់ដើម្បី ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការកែទម្រង់របបរាជានិយម។

ប្រទេសថៃធ្លាប់មានចលនាតវ៉ាដោយបង្ហូរឈាមកាលពីឆ្នាំ១៩៧០ បន្ទាប់មកនៅឆ្នាំ១៩៩២ និងឆ្នាំ ២០១០ ហើយក្រុមអ្នកជំនាញបានព្រមានថា ការធ្វើបាតុកម្មជាថ្មីនេះអាចនឹងកើតមានឡើងម្តងទៀត ៕

 

 

Loading...