ភាពលំបាក​របស់​អ្នកលក់​ទឹកក្រឡុក និង គុយទាវ​នៅពេល​រាត្រី​

ភ្នំពេញ៖ ពេល​រាត្រី​សែន​មនោ​រម្យ​ដែលជា​ពេល​សម្រាក​របស់​មនុស្ស​ម្នា​ភាគច្រើន​គេង​លក់​យ៉ាង​ស្កប់ស្កល់ ។ ប៉ុន្តែ​អ្នក​ប្រកប​របរ​លក់​ទឹកក្រឡុក និង​គុយទាវ កំពុង​អង្គុយ​រង់ចាំ​ភ្ញៀវ​ចូល​ញ៉ាំ​នៅ​កន្លែង​របស់​ពួកគេ ។​ ​លោក ហៀ​ង ម៉េង​ហ៊​ង មាន​អាយុ ​៣២​ឆ្នាំ ជា​អ្នកលក់​ទឹកក្រឡុក និង​គុយទាវ​នៅពេល​រាត្រី នៅតាម​បណ្តោយ​ផ្លូវ​២៧១ ដែលមាន​ទីតាំងនៅ​ទល់មុខ​ស្ថានីយ​ប្រេង​ឥន្ធ​នៈ Total ដែល​ចាប់​លក់​ពី​ម៉ោង ៣ː៣០ រហូតដល់​ម៉ោង ៣ː០០​ទៀប​ភ្លឺជា​រៀងរាល់ថ្ងៃ ។

វា​ជាការ​លំបាក​ណាស់ ​ព្រោះ​ត្រូវ​រៀបចំ​សំភារៈ​ក្នុង​ការលក់​ជាប្រចាំ​ថ្ងៃ ​ដោយរុញ​រទេះ​របស់លោក​ទៅ​កន្លែង​លក់ ។ ទាក់ទង​ការលក់​វិញ ​លោក​បាន​និយាយថា កន្លែង​របស់លោក​មាន​លក់​ទឹកក្រឡុក និង​មាន​លក់​គុ​យទាវ បាយ​ឆា មីឆា​សាច់គោ​ផងដែរ ដែល​លក់​ក្នុងតម្លៃ ៥០០០​រៀល ទៅ​៦០០០​រៀល​ដោយ​ឡែក​ទឹកក្រឡុក​វិញ​លក់​ក្នុងត​ម្លៃ ៣០០០​រៀល​តែប៉ុណ្ណោះ ក្នុង​មួយ​កែវ​ជ័រ ។

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​របស់យើង បន្ថែមទៀតថា ការលក់ដូ​វ​របស់លោក​រហូត មក​ដល់ពេលនេះ​មាន​រយៈពេល​ប្រមាណ​ជាង ១​ឆ្នាំ ។ ” លោក​ជាមួយ​ភរិយា​ត្រូវ​អត់ ងងុយ​ជា​រៀងរាល់​យប់ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ជីវភាព​គ្រួសារ​មាន​ភាពល្អប្រសើរ​។ ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ននេះ អ្នក​ប្រក​បរបរ​នេះ​គឺមាន​ច្រើន ​ធ្វើអោយ​ភ្ញៀវ​មានការ​ថយចុះ​ជាង​ពីមុន​ឆ្ងាយ ” ។​

​លោក ហៀ​ង ម៉េង​ហ៊​ង មាន​ស្រុកកំណើត​នៅ​ខេត្ត​កណ្តាល ស្រុក​ស្អាង បាន​និយាយ​បន្តទៀតថា ការលក់ដូរ​របស់ លោក​ក្នុង​មួយថ្ងៃ​អាច​រកប្រាក់​បាន​ចំនួន ២០០.០០០​រៀល ដែល​មិនទាន់​ទូទាត់​ទៅលើ​សំភារៈ​ផ្សេងៗ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្នុង​មុខរបរ​នេះ​វា​អាចជួយ​អោយ​លោក​ពង្រឹង​គ្រួ​សារបាន​បន្តិចបន្តួច​តែប៉ុណ្ណោះ ។

​រីឯ​លោក​ប៉ិល សារុន ជា​អ្នក​ប្រកប​របរ​នេះដែរ បាន​និយាយថា ​វា​ពិតជា​លំបាក​ណាស់ ព្រោះ​ជារ​បរដែ​លលក់​នៅ តាម​ដង​វិថី​នាពេល​រាត្រី ។ ​ទាក់ទង​នឹង​ការលក់​របស់លោក​ដែរ លោក​បាន​និយាយ​ប្រាប់ថា​កន្លែង​របស់លោក​លក់​ទឹកក្រឡុក គុយទាវ បាយ​ឆា និង​មីឆា ។

លោក​លក់​ក្នុងតម្លៃ​មួយ​ចាន ៦០០០​រៀល បាយ​ឆា និង​មីឆា រីឯ​គុយទាវ​មួយ​ចាន​តម្លៃ ៥០០០​រៀល ដោយ​លែ​ក​ទឹកក្រឡុក​វិញ មួយ​កែវ​តម្លៃ ៣០០០​រៀល​ធម្មតា ដាក់​ពងមាន់​៣៥០០​រៀល ហើយនឹង​ប៊័រសុទ្ធ ៤០០០​រៀល ។ កន្លែង​របស់លោក​មាន​ទី​តាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៧១​ ទល់មុខ​នឹង​មន្ទី​រពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដែល​ចាប់​លក់​ពី​ម៉ោង​៥ː០០​រសៀល​រហូតដល់​ម៉ោង​៣ː០០​ទៀបភ្លឺ ។

លោក​ក៏បាន​បន្ត​ផងដែរ​ថា ការលក់​ប្រចាំថ្ងៃ​របស់លោក​មិនសូវ​ជាស​ល់​ប្រាក់កម្រៃ​ច្រើន​នោះទេ ព្រោះ​ត្រូវ​បង់ថ្លៃ​ទីតាំង​កន្លែង​លក់​ក្នុង​មួយខែ ១៥០​ដុល្លារ និង ប្រាក់ខែ​បុគ្គលិក​របស់លោក ។ ដូច្នេះហើយ ​វា​មិនជា​ការងាយស្រួល​នោះទេ តែបើ​មិន​ធ្វើ​វា​អត់​អី​ធ្វើ​។ លោក​បាន​បន្ថែមទៀតថា វា​បានតែ​មួយ​រស់ៗ និង​អាច​សល់​បាន​ខ្លះ​តែប៉ុណ្ណោះ ដោយ​ត្រូវ​ប្រើពេល​រៀងរាល់ថ្ងៃ ( ពេល​រាត្រី ) “​សង្ឃឹមថា​នឹងមាន​ភ្ញៀវ​ចូល​ញ៉ាំ​បាន​ច្រើន ដើម្បី​កុំអោយ​មាន​ភាព​ងងុយ​ខ្លាំង “​។

​លោក ប៉ិល សារុន មាន​អាយុ​ ៣១​ឆ្នាំ និង​ភរិយា​ បាន​ប្រកបមុខរបរ​នេះ​រហូតមកដល់​បច្ចុប្បន្ន​មាន​រយៈពេល​ប្រា​មាណ​ជា​ ៣​ឆ្នាំ​ហើយ ។ លោក​បា​បន្តថា ថ្វីបើ​វា​មិនបាន​សល់​ប្រាក់​ច្រើន​មែន ប៉ុន្តែ​វា​ក៏​អាចជួយ​លោក​ក្នុងការ​ទំនុប​បម្រុង​ដល់​កូន​៣​នាក់​របស់លោក​ផងដែរ៕

Business at night (3)

Business at night (4)

Business at night (5)

Business at night (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *