ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី សម្រេចលាចាកសិក្ខាបទហើយ

តាកែវ៖ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្គោល ស្រុកអង្គរបូរី ខេត្តតាកែវ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះ សម្រេចលាចាកសិក្ខាបទដោយខ្លួនឯង ក្រោយបែកធ្លាយវីដេអូឆាតញ៉ែស្រីតាម Facebook ។

ក្នុងកិច្ចសន្យា គឺ ភិក្ខុ ឡុង ចន្ថា អះអាងថា “បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំអោយខូចតម្លៃព្រះពុទ្ធសាសនា ភិក្ខុ ឡុង ចន្ថា សម្រេចលាចាកសិក្ខាបទដោយខ្លួនឯង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០” ៕

Loading...